ប្រធានរដ្ឋវៀតណាម​លោក Vo Van Thuong ជួបសំណេះសំណាលជាមួយកម្មាភិបាល​នៃទីភ្នាក់ងារតំណាងការទូតនៅប្រទេសចិន

(VOVWORLD) - ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះកម្មាភិបាលនិងបុគ្គលិកស្ថានទូតដែលបានសហការយ៉ាងល្អជាមួយស្ថាប័ននានារបស់ចិន ដើម្បីត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋនិងគណៈប្រតិភូលើកនេះ។
ប្រធានរដ្ឋវៀតណាម​លោក Vo Van Thuong ជួបសំណេះសំណាលជាមួយកម្មាភិបាល​នៃទីភ្នាក់ងារតំណាងការទូតនៅប្រទេសចិន - ảnh 1ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងគណៈប្រតិភូ ថតរូបជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន។ រូបថត៖ VOV

នាព្រឹកថ្ងៃទី ១៩ ខែតុលា អញ្ជើញទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅចិន ក្នុងឱកាសចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣ នៅទីក្រុងប៉េកាំងប្រទេសចិន ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះកម្មាភិបាលនិងបុគ្គលិកស្ថានទូតដែលបានសហការយ៉ាងល្អជាមួយស្ថាប័ននានារបស់ចិន ដើម្បីត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋនិងគណៈប្រតិភូលើកនេះ។ ជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិនាពេលថ្មីៗនេះ លោកប្រធានរដ្ឋបានអះអាងនូវទស្សនៈថា វៀតណាមជានិច្ចកាលចាត់ទុកទំនាក់ទំនងជាមួយចិនជាជម្រើសយុទ្ធសាស្ត្រនិងអាទិភាពចម្បង។ លោកប្រធានរដ្ឋមានគោលបំណងថា កម្មាភិបាល បុគ្គលិកនៃស្ថានទូត និងទីភ្នាក់ងារការទូតវៀតណាមប្រចាំនៅចិនខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក បំពេញភារកិច្ចដែលត្រូវបានបក្ស និងរដ្ឋប្រគល់ជូនជាពិសេសភារកិច្ចស្នូលនៃឆ្នាំ ២០២៣ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ