ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញអុជធូបក្នុងពិធីសែនខួបស្តេច Hung
(VOVWORLD) - នៅឯវិមាន Kinh Thien លោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងមូលដ្ឋានបានគោរពអុជធូប ថ្វាយផ្កា និងគ្រឿងដង្វាយ ដើម្បីរំលឹកគុណបំណាច់ របស់ស្តេច Hung ដែលបានកសាងប្រទេសជាតិ បុព្វបុរសដែលបានការពារមាតុភូមិ ព្រមទាំងគោរពជម្រាបជូនបុព្វបុរសអំពីសមិទ្ធិផលអភិវឌ្ឍន៍ដ៏ធំធេងដែលប្រទេសជាតិសម្រេចបានក្នុងឆ្នាំកន្លងទៅផងដែរ។
លោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងមូលដ្ឋានបានគោរពអុជធូប រំលឹកគុណបំណាច់របស់ស្តេច Hung។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ៧ មេសា ពោលគឺថ្ងៃទី ១០ ខែទី៣ ឆ្នាំម្សាញ់ សប្ដស័ក នៅវិមាន Kinh Thien នៅលើកំពូលភ្នំ Nghia Linh ក្នុងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស វិហារស្ដេច Hung បក្សភាគ អាជ្ញាធរ និងប្រជាជនខេត្ត Phu Tho តាងនាមបងប្អូន ជនរួមជាតិ យុទ្ធជនទូទាំងប្រទេស និងបងប្អូនជនរួមជាតិវៀតណាមនៅឯបរទេស បានប្រារព្ធធ្វើពិធីអុជធូបគោរពវិញ្ញាណក្ខន្ធស្ដេច Hung យ៉ាងឱឡារិក។ ប្រធានវៀតណាមវៀតណាមលោក លឿង គឿង បានអញ្ជើញចូលរួម និងអុជធូប។
នៅឯវិមាន Kinh Thien លោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងមូលដ្ឋានបានគោរពអុជធូប ថ្វាយផ្កា និងគ្រឿងដង្វាយ ដើម្បីរំលឹកគុណបំណាច់ របស់ស្តេច Hung ដែលបានកសាងប្រទេសជាតិ បុព្វបុរសដែលបានការពារមាតុភូមិ ព្រមទាំងគោរពជម្រាបជូនបុព្វបុរសអំពីសមិទ្ធិផលអភិវឌ្ឍន៍ដ៏ធំធេងដែលប្រទេសជាតិសម្រេចបានក្នុងឆ្នាំកន្លងទៅផងដែរ។ បន្ទាប់មក លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូ បានដាក់កម្រងផ្កា និងអុជធូបនៅវិហារស្ដេច Hung; ថ្វាយផ្កានៅឯចម្លាក់លៀនលោកប្រធានហូជីមិញ សំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជននៅវិហារ Gieng។
ពិធីសែនខួបស្តេច Hung និងសប្តាហ៍វប្បធម៌-ទេសចរណ៍នៅទឹកដីដូនតា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែមីនាដល់ថ្ងៃទី ៧ ខែមេសា នៅឯកេរ្តិ៍ ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung ទីក្រុង Viet Tri និងស្រុក ទីប្រជុំជនក្នុង ខេត្ត Phu Tho ជាមួយនឹងសកម្មភាព និងព្រឹត្តិការណ៍ដ៏វិសេសវិសាលជាច្រើន។ ក្នុងប៉ុន្មានថ្ងៃនៃពិធីសែនខួបស្តេច Hung ប្រជាជនរាប់ម៉ឺននាក់មកពីទូទាំងប្រទេស និងជនរួមជាតិវៀតណាមនៅឯបរទេសបានមកអុជធូបនៅកេរ្តិ៍ដំណែលប្រាវិហារស្ដេច Hung៕