ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាសន្និបាតវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាសន្និបាតវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាសន្និបាតវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម

(VOV)_នាព្រឹកថ្ងៃទី៣០ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ ​មហាសន្និ បាតវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រវៀតណាម នីតិកាលទី៧។ ថ្លែងមតិនៅ​ទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ​ក្នុង​បុព្វហេតុផ្លាស់ប្តូរថ្មី 
មជ្ឈដ្ឋានអ្នកប្រវត្តិសាស្ត្រ បានមានការរួមវិភាគទានសំខាន់។ ប្រធានរដ្ឋបានស្នើ
អោយសមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រវៀតណាម ប្រមូលផ្តុំអនុវត្តនិងសុក្រិត
ក្រមប្រវត្តិសាស្ត្រវៀតណាមប្រកបដោយល្អប្រសើរបំផុត តាមស្មារតីនៃសារាចរ 
របស់គណលេខាធិករ មជ្ឈឹមបក្សកម្មុយនីស្តវៀតណាម។​ ប្រធានរដ្ឋ លោក Truong
Tan Sang ក៏បានស្នើអោយសមាគមវិទ្យាសាស្ត្រ ​ប្រវត្តិ​សាស្ត្រ ​ត្រូវមានផែនការមេ 
និងជំហានជាក់ស្ដែង ដើម្បីមជ្ឈដ្ឋានប្រវត្តិ​សាស្ត្រ​ធ្វើសមាហរណកម្មជាមួយអន្តរ
ជាតិ ដើម្បីចែករំលែកបទពិសោធន៍ ​វិធានការណ៍ និងបច្ចេកទេសជឿនលឿន 
ទន្ទឹមនឹងនោះ ឆ្លៀតយកការគាំទ្ររបស់មជ្ឈដ្ឋានប្រវត្តិសាស្ត្រអន្តរជាតិ ចំពោះ
បុព្វហេតុកសាងនិងការពារមាតុប្រទេស ​ក្នុងសភាពការណ៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ