ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Thanh Hoa

(VOVworld) - នាថ្ងៃទី៨ ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញ
ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Thanh Hoa ភាគខាងជើងវៀតណាម អំពីស្ថាន
ភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងធានាសន្តិសុខ ការពារប្រទេសនៅភូមិភាគ។ថ្លែង
មតិនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ប្រធានរដ្ឋ​ Truong Tan Sang បានទទួល
ស្គាល់លទ្ធផលដែលខេត្ត Thanh Hoa ទទួលបានក្នុងបណ្ដាឆ្នាំកន្លងទៅ ជាពិសេស
គឺការកសាងស្រុកចំនួន៤៥ និងភូមិ៦ ត្រូវតាមបទដ្ឋានជនបទថ្មី។លោក Truong Tan
Sang បានរំលឹកថា នាឆ្នាំ២០១៥ សម្ពាធពីការធ្វើសមាហរណកម្មនៅតំបន់ធំណាស់ ការបង្កើតទីផ្សារសេរីតំបន់អាស៊ាននិងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យកសិកម្ម
ដោយហេតុនេះ ត្រូវយកចិត្តទុកដាក់ពិសេស លើកកំពស់កម្លាំងប្រកួតប្រជែងក្នុង
ផលិតផលកសិកម្ម។លោក Truong Tan Sang បានស្នើរឲ្យខេត្ត Thanh Hoa ត្រូវប្រមូល
ផ្ដុំកម្លាំងកាយចិត្តដើម្បីសម្រេចល្អបំផុតនូវភារកិច្ចនយោបាយ និងអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គម។

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Thanh Hoa - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ទៅទស្សនានិងត្រួតពិនិត្យ រោងចក្រ Z១១១


ក៏នៅខេត្ត Thanh Hoa ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើត
កងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ធ្នូ) ប្រធានរដ្ឋ Truong Tan Sang បានទៅ
ទស្សនានិងត្រួតពិនិត្យ រោងចក្រ Z១១១ចំណុះអគ្គស្នងការឧស្សាហកម្មការពារ
ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ