ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋឆែក លោក 
Milos Zeman ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកជំទាវ​ រួមជា
មួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់រដ្ឋធានី Praha ចាប់​ផ្តើមដំណើរ
បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ 
ឧសភា។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang មានជំនួបសន្ទនា​ជាមួយបណ្ដា
ឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសមួយចំនួននិងដំណាងសហគមន៍​ជនវៀតណាម
នៅទ្វីបអឺរ៉ុប។ នៅទីនេះ ប្រធានរដ្ឋបានសម្ដែងក្តីសប្បាយរីករាយ ដោយ សារ សហគមន៍ជនវៀតណាមនៅទីនេះមានការរួមវិភាគទានសកម្មជា​ច្រើន សំរាប់
ខឿនសេដ្ឋកិច្ច សង្គម នៅប្រទេសសាម៉ី និងជាស្ពានតភ្ជាប់ទំនាក់​ទំនងមិត្តភាព
 វៀតណាមជាមួយប្រទេស​នានាថែមទៀត។លោក Truong Tan Sang​ បានចាត់
ទុកថា៖

          “ រដ្ឋាភិបាលឆែក បានទទួលស្គាល់សហគមន៍ជនវៀតណាមនៅឆែកជា
ជន​ជាតិភាគតិច។ យើងត្រូវខំប្រឹងប្រែងធ្វើសមាហរណកម្ម និងជ្រាបចូលក្នុង
​សហគមន៍បណ្ដាជនជាតិឆែក អោយកានតែស៊ីជំរៅថែមទៀត។ ប្រធានាធិបតី
​ឆែក​ទៅតំបន់នានា បានលើកសរសើរ និងឃោសនាអំពីសហគមន៍ជន​វៀត​
ណាម។ ដូច្នេះ យើងត្រូវដឹងគុណ។ ទន្ទឹមនឹងការខំប្រឹងប្រែងធ្វើសមាហរណកម្ម
នៅប្រទេសសាម៉ីនេះ ប្រជាជនត្រូវឆ្ពោះទៅស្រុកកំណើត មាតុប្រទេសទៀតផង​។”

          លោក Truong Tan Sang បានអះអាងថា៖ បក្ស រដ្ឋវៀតណាមជា​និច្ចកាល​
ចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេស ជាផ្នែក១មិនអាចកាត់ផ្ដាច់
ចេញពី​ប្រជាជាតិវៀតណាមបានឡើយនិងជាប្រភពកម្លាំងសំខាន់សំរាប់ការ
អភិវឌ្ឍន៍ ​ភាពសម្បូររុងរឿងរបស់វៀតណាមដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ