ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបសន្ទានាជាមួយប្រធានរដ្ឋសភាកម្ពុជានិងឡាវ

(VOVworld)-នារសៀលថ្ងៃទី៥មករានៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀត
ណាមលោក Nguyen Sinh Hung បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភា កម្ពុជាសម្តេចហេងសំរិន និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Zathoto ដែល ដឹកនាំគណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងពីរ មកវៀតណាមចូលរួមពិធីរំលឹក
ខួប លើកទី៧០នៃទិវាបោះឆ្នោតសកលដំបូងរបស់រដ្ឋសភាវៀតណាម។

ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបសន្ទានាជាមួយប្រធានរដ្ឋសភាកម្ពុជានិងឡាវ - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hungទទួលជួបសន្ទនាជាមួយ
ប្រធានរដ្ឋសភាកម្ពុជាសម្តេចហេងសំរិន

     ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេចហេងសំរិន ប្រធានរដ្ឋសភា
Nguyen Sinh Hungមានបំណងថា រដ្ឋសភាកម្ពុជាបន្តមានការយកចិត្តទុកដាក់ ជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។​ថ្នាក់ដឹកនាំទាំងពីររូប ក៏
បានឯកភាពគ្នា​បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងសហការចែក រំលែកនូវបទពិសោធលើវិស័យ តាក់តែងច្បាប់និងគាំទ្រគ្នាយ៉ាងសកម្មលើបណ្តា
វេទិការអន្តរជាតិ។

     នៅក្នុងជំនួបរវាងប្រធានរដ្ឋសភាវៀតណាម​លោក Nguyen Sinh Hung និង ប្រធានរដ្ឋសភាឡាវលោកស្រី Pany Zathoto ភាគីទាំងពីរបានអះអាងថា រដ្ឋសភា នៃប្រទេសទាំងពីរនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព រួមទាំងគំាទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាតំបន់និងអន្តរជាតិ។​ជាពិសេស
នាពេលខាងមុខ ភាគីទាំងពីរនឹងជ្រួតជ្រៀបព្រមទាំងអនុវត្តប្រកបដោយជោគ
​ជ័យ នូវកិច្ចចរចានានាដែលទទួលបាននៅក្នុងសន្និសីទជាន់ខ្ពស់ប្រចាំឆ្នាំរវាង ការិយាល័យនយោបាយនាខែធ្នូឆ្នាំ២០១៥មុននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ