ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតអាហ្សែបៃហ្សង់

ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតអាហ្សែបៃហ្សង់ - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតអាហ្សែបៃហ្សង់(VOV)

(VOV)_នារសៀលថ្ងៃទី៥ មិនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម 
លោក Nguyen Sinh Hung បាន ទទួលជួបសន្ទនា​ឯកអគ្គរដ្ឋទូត​អាហ្សែបៃហ្សង់ Anar
Imanov មកសម្ដែងការគួរសមក្នុងឱកាសមកទទួល​បេសក​កម្ម​ការ​​ទូត​នៅវៀតណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្វាគម​អាហ្សែបៃហ្សង់បើកស្ថានទូតប្រចាំនៅ វៀតណាម និងឯកអគ្គរដ្ឋទូត​ Anar Imanov មកបំពេញបេសកកម្មនៅវៀតណាម និង
ជឿជាក់ថា៖នេះគឺជា​បុព្វបទ​សំខាន់ ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រ
ទេស​ទាំង​ពីរ។ ​ប្រធានរដ្ឋសភាបានចាត់ទុកថា៖ វៀតណាមនិងអាហ្សែបៃហ្សង់មាន​ទំនាក់ទំនងមិត្តភាពប្រពៃណី នោះគឺជាលក្ខណះចាំបាច់ដើម្បីប្រទេស​ទាំងពីរលើក កំពស់ទំនង់ទំនងលើគ្រប់វិស័យ៖ការពារប្រទេស សន្តិសុខ​ វប្បធម៌ អប់រំ និងពិសេស វិស័យពាណិជ្ជកម្មទ្វេភាគី។ ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានអះអាងថា៖វៀត
ណាមមាន​គោលនយោបាយ​កិច្ចការបរទេសមុនក៏ដូចជាក្រោយគឺពហុទិស ធ្វើជាមិត្ត
ជាមួយ គ្រប់ប្រទេសលើពិភពលោក ដើម្បីសន្តិភាព និងមិត្តភាព។ វៀតណាមមានគោល បំណងរួមជាមួយអាហ្សែបៃហ្សង់បន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ី
ជំរៅ ជាក់ស្ដេង និងប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ។

          ឯកអគ្គរដ្ឋទូតអាហ្សែបៃហ្សង់ Anar Imanov បានអះអាងថានឹងធ្វើអស់​ពីកម្លាំង កាយចិត្តរបស់ខ្លួន សកម្មជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរលើ
គ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ