ប្រធានរដ្ឋសភា Nguyen Thi Kim Ngan ចូលរួមពិធីរំលឹកខួបលើកទី២០ការបង្កើតខេត្ត Hai Duong ឡើងវិញ

ប្រធានរដ្ឋសភា  Nguyen Thi Kim Ngan ចូលរួមពិធីរំលឹកខួបលើកទី២០ការបង្កើតខេត្ត Hai Duong ឡើងវិញ - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០ការបង្កើតខេត្ត Hai Duong ឡើងវិញ

(VOVworld)-ពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតខេត្ត Hai Duong ឡើងវិញបាន
បើកនាព្រឹកថ្ងៃទី២៤ធ្នូនៅខេត្ត Hai Duong ភាគខាងជើងវៀតណាម។​អញ្ជើញថ្លែង
មតិក្នុងពិធី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសំណូមពរ ឲ្យ
ខេត្ត Hai Duong គប្បីអភិវឌ្ឍន៍ផ្នែកសេវាកម្មតាមទិសពហុបែប បើកចេញប្រភេទ
សេវាកម្មថ្មីៗ ជាពិសេសផ្តោតសំខាន់លើជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រី
Nguyen Thi Kim Ngan មានប្រសាសន៍ថា៖

        “នាពេលខាងមុខ ខេត្ត Hai Duong គប្បីមានដំណោះស្រាយសកម្មថែមទៀត
ដើម្បីលើកកំពស់សន្ទស្សន៍សមត្ថភាព សន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត ដើម្បី
ទទួលបាន កម្រិតមធ្យមទូទាំងខេត្ត។ ជាពិសេស បង្កើនកែលំអរបរិយាកាសវិនិ
យោគ ធ្វើអាជីវ កម្ម បង្ករលក្ខណៈងាយស្រួលសម្រាប់ប្រជាជននិងអង្គភាពអាជីវ
កម្មធ្វើការអភិវឌ្ឍន៍”។

        នៅក្នុងពិធីនេះ ខេត្ត Hai Duong មានកត្តិយសទទួលបានគ្រឿងឥស្សរិយយស
 ឯករាជ្យថ្នាក់ទី១ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់បក្សនិងរដ្ឋប្រគល់ជូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ