ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូងកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង

(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១២-១៥ ខែធ្នូ ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានកូរ៉េខាងត្បូង។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូងកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ vov.vn)

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអះអាង ថា ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២ មក។ លើវិស័យនយោបាយ ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់វៀតណាម-កូរ៉េខាងត្បូង កាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង; ទំនុកចិត្តផ្នែកនយោបាយត្រូវបានពង្រឹងដោយឥតឈប់ឈរ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតែងតែជាចំណុចភ្លឺស្វាង និងជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី។ បច្ចុប្បន្ន កូរ៉េខាងត្បូងគឺជាអ្នកវិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេនៅវៀតណាម ដែលជាដៃគូពាណិជ្ជកម្មធំទីពីរ និងជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការទ្វេភាគី (ODA) ធំទីពីរដល់វៀតណាម។ កិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនបានប្រព្រឹត្តទៅយ៉ាងសកម្ម។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមលើកនេះ នឹងរួមចំណែកបើកដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាមួយនឹងភាពស្រដៀងអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូង នឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា  និងមានប្រសិទ្ធភាព ព្រមទាំងសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើននាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ