ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបុណ្យ យាយ Trieu

(VOVWORLD) -នាថ្ងៃទីទី៧ខែមេសា (ពោល គឺថ្ងៃទី២២ខែបុស្ស) នៅមណ្ឌលកេរ្តិ៍ដំណែលជាតិ ពិសេសយាយ Trieu នៅឃុំ Hau Loc ខេត្ត Thanh Hoa បានប្រព្រឹត្តទៅពិធីរំលឹកខួបលើក ទី១៧៧០ ទិវាមរណៈភាពរបស់វីរៈជាតិ Trieu Thi Trinh និងបើកពិធីបុណ្យ យាយ Trieu។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមនិងវាយស្គរបើកពិធីបុណ្យយាយ Trieu ឆ្នាំ២០១៨ផងដែរ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបុណ្យ យាយ Trieu - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញវាយស្គរបើកពិធីបុណ្យយាយ Trieu (រូបថតៈ TTXVN)

ពិធីរំលឹកខួបលើកទី១៧៧០នៃទិវាមរណៈភាពរបស់វីរៈជាតិ Trieu Thi Trinh និងពិធីបុណ្យយាយ Trieu ឆ្នាំ២០១៨ បានប្រព្រឹត្តទៅនូវសកម្ម ភាពជាច្រើនតាម ប្រពៃណី។ ក្នុងពិធីបុណ្យេនេះក៏បានសម្តែងឡើងវិញនូវរូបភាពវីរៈជាតិ Trieu Thi Trinh រួមទាំងការសម្តែងសិល្បៈស្ងើចសរសើរការរួមចំណែករបស់នារីវៀតណាមនិយាយរួមនិងនារីខេត្ត Thanh Hoa និយាយ ដោយឡែកក្នុងកិច្ចការកសាងនិងការ ពារមាតុប្រទេស។ ពិធីបុណ្យយាយ Trieu បានអូសបន្លាយក្នុងរយៈពេល៣ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ