ប្រធានរដ្ឋសភាកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នារសៀលថ្ងៃទី ២៥ កក្ដដា ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន រួមជាមួយ
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរ ទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម។ ក្នុងបណ្ដាជំនួប ការចរចារ រវាងថ្នាក់ដឹក
នាំបក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមជាមួយប្រធានរដ្ឋសភាកម្ពុជានិង គណៈប្រតិភូជាន់
ខ្ពស់រដ្ឋសភាកម្ពុជា ភាគីទាំង ២ បានអះអាងថា៖ ជានិច្ចកាល យកចិត្តទុកដាក់និងប្តេជ្ញា
ចិត្តជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា អភិវឌ្ឍន៍ដោយ ឥតឈប់ឈរ ដើម្បីផលប្រ
យោជន៍របស់ប្រជាជននៃប្រទេសទាំង ២ ព្រមទាំង រួមចំណែកដើម្បីបុព្វហេតុសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ក្នុងតំបន់និងលើ សកលលោក ឲ្យខ្លាំងក្លាថែមទៀត។
ភាំគីទាំង ២ បានឯកភាពបង្កើនការជួបប្រាស្រ័យ ការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍
រវាងរដ្ឋសភាទាំង ២ ថែមទៀត។ ក្នុងក្របខ័ណ្ឌ ដំណើរទស្សនកិច្ច ប្រធានរដ្ឋសភាកម្ពុជា
សម្តេច ហេង សំរិន និងប្រធានរដ្ឋសភា វៀតណាម Nguyen Sinh Hung បានចុះហេត្ថលេខា
លើកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង ២៕

ប្រធានរដ្ឋសភាកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានរដ្ឋសភាកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (Image: Vietnamplus)
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ