ប្រធានរដ្ឋសភាកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ


ប្រធានរដ្ឋសភាកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
ប្រធានរដ្ឋសភាកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ (info.net)


Vovworld-នារសៀលថ្ងៃទី២០សីហា គណៈប្រតិភូជាន់ខ្បស់រដ្ឋសភានៃ​ព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយប្រធានរដ្ឋសភាសម្ដេចហេងសំរិនបាន​អញ្ចើញចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ​វៀត​ណាមតាមសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៨ដល់២០​សីហា ប្រធានរដ្ឋសភាកម្ពុជាបានជួបចរចារ ជួបសន្ទនាជាមួយថ្នាក់ដឹកនាំបក្ស​រដ្ឋ​រដ្ឋសភា
រដ្ឋាភិបាលវៀតណាម។ ក្នុងបណ្ដាជំនួបសន្ទនា ថ្នាក់ដឹកនាំវៀត​ណាម​​បន្ត​អះអាង
វៀតណាមជានិច្ចកាលគោរពនិងលៃទុកអាទិភាពជួរមុខសំរាប់​ការ​ពង្រឹងនិងពង្រីក
ទំនាក់ទំនងជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជា។ ភាគីទាំងពីរមានបំណងនាពេលខាង
មុខ រដ្ឋសភានៃប្រទេសទាំងពីរបន្តបង្កើន​កិច្ច​សហប្រតិបត្តិការចែករំលែកព័ត៌មាន
ផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យ​នីតិបញ្ញាត្តិឃ្លាំមើលនិងសំរេចចិត្តលើបញ្ហាធំៗនៃ
ប្រទេសជាតិ សកម្មអនុវត្ត​សន្ធិសញ្ញាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាង
ប្រទេសទាំងពីរ រដ្ឋសភា​ទាំងពីរ រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនង
សាមគ្គីភាពមិត្តភាពជា​ប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-
កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ