ប្រធានរដ្ឋសភាកម្ពុជាវាយតំលៃខ្ពស់តួនាទីរបស់គណៈប្រតិភូរដ្ឋសភាវៀតណាមក្នុង APA -9

ប្រធានរដ្ឋសភាកម្ពុជាវាយតំលៃខ្ពស់តួនាទីរបស់គណៈប្រតិភូរដ្ឋសភាវៀតណាមក្នុង APA -9 - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong

(VOV)_​ នាថ្ងៃទី២៩វិច្ឆិកា នៅទីក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណា​ចក្រ
​កម្ពុជា ក្នុងកិច្ចប្រជុំមហា​សន្និបាត​សភា​តំបន់​អាស៊ី​ (APA) លើក​ទី៩ ​អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានមានបទ​អន្តរកថា​សំខាន់មួយ។ អនុ
ប្រធានរដ្ឋសភា​លោកស្រី Tong Thi Phong បានចាត់ទុកថា៖​បណ្ដាប្រទេសអាស៊ីត្រូវ
បង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញសន្តិភាព សន្តិសុខ និងដោះស្រាយឧបសគ្គរួម
 បន្តកសាងនិងពង្រឹងទំនុកទុកចិត្ត ដោះស្រាយ​ជំលោះដោយសន្តិវិធី គោរពឯករាជ្យ 
ឯកភាព និងបូរណភាពដែនដីរបស់គ្នា។ ​អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong
 ក៏បានសង្កត់ធ្ងន់ថា៖វៀតណាម​ជានិច្ចកាលរក្សាគោលនយោបាយកិច្ចការបរទេស
មួយប្រកបដោយឯករាជ្យ ​ម្ចាស់ការ ពហុបែបភាវូបនីយកម្ម ពហុទិសភាវូបនីយកម្ម
 ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ ជាមិត្ត ជាដៃគូទុកចិត្ត និងជា
សមាជិកមានការទទួល​ខុសត្រូវរបស់សហគមន៍អន្តរជាតិ ដើម្បីសន្តិភាព កិច្ច
សហប្រតិបត្តិការនិង​អភិវឌ្ឍន៍។ 

ក៏ក្នុងព្រឹកថ្ងៃទី២៩វិច្ឆិកា បានប្រព្រឹត្តទៅកិច្ចប្រជុំរបស់សមាជិកា APA ផងដែរ។

នៅខាងក្រៅកិច្ចប្រជុំ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានមានជំ
នួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិន។​ភាគីទាំងពីរបានវាយ
តំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់​ប្រទេសទាំងពីរ និងសម្ដែង
គោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ​កាន់តែអភិវឌ្ឍន៍តទៅទៀត។
 ប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិនបានវាយតំលៃខ្ពស់ និងអះអាងថា៖គណៈ
ប្រតិភូរដ្ឋសភាវៀតណាមនឹងរួមចំណែកសំខាន់ដើម្បីហា​សន្និបាត​សភា​តំបន់​អាស៊ី​ (APA) លើកទី៩ ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ