ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-kyun មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី
Nguyen Thi Kim Ngan ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye –kyun និង
 លោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូង បានអញ្ជើញមក
​បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦មេសា។
 ដំណើរទស្សនកិច្ចនេះ សំដៅអះអាងនូវទំនាក់ទំនងមិត្តភាពរបស់រដ្ឋសភាកូរ៉េខាង
ត្បូងចំពោះប្រជាជនវៀតណាមនិងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ព្រម
ទាំងរួមចំណែកទៅក្នុងសកម្មភាពរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការ
ទូតវៀតណាម-កូរ៉េខាងត្បូងថ្ងៃទី២២ធ្នូខាងមុខផងដែរ។

ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-kyun មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-kyun (រូបថតៈEPA/TTXVN )


        តាមរបៀបវារៈ នាព្រឹកថ្ងៃទី២៥មេសា ពិធីទទួលស្វាគមន៍ជាផ្លូវការប្រធានរដ្ឋ
សភាកូរ៉េខាងត្បូង លោក Chung Sye-kyun និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា
នឹងបានប្រារព្ធយ៉ាងឱឡារិកក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម
 លោកស្រី Nguyen Thi Kim Ngan។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគី
 ទាំងពីរនឹងអនុវត្តកិច្ចចរចារ។

        ចាប់តាំងពីរបង្កើតទំនាក់ទំនងការទូតនាខែធ្នូឆ្នាំ១៩៩២មក ទំនាក់ទំនងរវាង
 វៀតណាមនិងកូរ៉េខាងត្បូងកំពុងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ វាយតម្លៃអំពី
ទំនាក់ទំនងទ្វេភាគី ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Lee Hyuk
 បានឲ្យដឹងថា៖

        “ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងវៀតណាមរហូតមកដល់ពេលនេះគឺគម្រប
២៥ឆ្នាំហើយ។ ហើយទំនាក់ទំនងនេះទទួលបានផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ។ ជា
ពិសេស ក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច កូរ៉េខាងត្បូងបាន
ក្លាយទៅជាវិនិយោគិនបរទេសធំបំផុតនៅវៀតណាម។​ឆ្នាំ២០១៦ តម្លៃប្រាក់ពាណិជ្ជ
 កម្មទ្វេភាគីទទួលបាន៤៥ពាន់លានដុល្លារអាមេរិក ជាពិសេស ការនាំចេញរបស់
កូរ៉េខាងត្បូងមកវៀតណាមបានវ៉ាដាច់ការនាំចេញរបស់កូរ៉េខាងត្បូងទៅជប៉ុនផង
ដែរ”។

        ក្នុងវិស័យការទូតសភា ទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរបានពង្រឹងនិងពង្រីក
ដោយឥតឈប់ឈរ។ ឈរលើសទ្ធិផលទទួលបានអស់រយៈពេល២៥ឆ្នាំកន្លងទៅ
នេះ ភាគីទាំងពីរសង្ឃឹមថា ដំណើរទស្សនកិច្ចជាផ្លូវការវៀតណាមលើកនេះរបស់
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye –Kyun លើកនេះ​នឹងរួមចំណែក
 ជម្រុញខ្លាំងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង
 នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ