ប្រធានរដ្ឋសភាកូរ៉េខាងត្បូងនឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនិងហ្វីលីពីន

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងនឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនិងហ្វីលីពីន - ảnh 1
អគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Ui Hwa នៅក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង

          (VOV)_តាមសេចក្ដីជូនដំណឹងរបស់លេខាធិការដ្ឋានរដ្ឋសភាកូរ៉េ​ខាងត្បូង នាថ្ងៃទី១៣ មិនាថា៖ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Ui Hwa នឹងមានដំ
ណើរទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីននិងវៀតណាម ​នាសប្ដាហ៍ខាងមុខនេះ ដើម្បី
ពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍។ តាមផែនការ លោក Chung Ui Hwa 
នឹងមក​បំពេញទស្សនកិច្ច​នៅហ្វីលីពីននាថ្ងៃទី១៥មិនា ហើយជួបសន្ទនាជាមួយថ្នាក់
ដឹកនាំប្រទេសម្ចាស់ផ្ទះ ​អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី …លៗ ​​ នាថ្ងៃទី
១៧ មិនា លោក Chung Ui Hwa នឹងមកដល់វៀតណាម​ និងជួបសន្ទនាជាមួយបណ្ដា
ថ្នាក់ដឹកនាំវៀតណាម ដែលក្នុងនោះមាន​ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung។ នេះគឺជាឱកាស​ដើម្បីប្រទេសទាំងពីរជំរុញខ្លាំងថែមទៀតទំនាក់ទំនង
ទ្វេភាគីដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ