ប្រធានរដ្ឋសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh

ប្រធានរដ្ឋសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh - ảnh 1
ប្រធានរដ្ឋសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh

        (VOV)_នាព្រឹកថ្ងៃទី១៥មិនា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh
Hung និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានជួបប្រាស្រ័យ​ជាមួយ​អ្នកបោះ
ឆ្នោតជាថ្នាក់ដឹកនាំរបស់ខេត្ត ស្រុក និងទីរួមខេត្ត Ha Tinh ។ នៅ​ទី​នេះ​លោក 
Nguyen Sinh Hung បានអះអាងថា៖សម័យប្រជុំលើកទី១១ រដ្ឋសភា​វៀតណាម​ 
នីតិកាលទី១៣នឹងសម្រេចអំពីបេក្ខជនថ្នាក់ដឹកនាំរដ្ឋ សម្រេចទៅលើ​បញ្ហាសំ
ខាន់ៗ ក៏ដូចជាវាយតំលៃអំពីរយៈពេល៥ឆ្នាំ អនុវត្តភារកិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច
 សង្គមកិច្ច និងនាំចេញទិសដៅភរកិច្ចក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។ 

        ប្រធានរដ្ឋសភា​លោក Nguyen Sinh Hung បានស្នើអោយបក្សភាគ រដ្ឋ​អំណាច
 និងប្រជាជនខេត្ត Ha Tinhទាំងមូល ត្រូវប្តេជ្ញាចិត្ត ខំប្រឹងប្រែងអនុវត្ត​ដោយ​ជោគ
ជ័យរាល់សេចក្ដីសម្រេចចិត្តរបស់បក្ស ដែលក្នុងនោះ យកចិត្តទុក​ដាក់ដល់ការ
អភិវឌ្ឍន៍និរន្តរភាព កសាង Ha Tinh ក្លាយទៅជាខេត្តសម្បូរ​ធូធារ ​ប្រជាជនមាន
ជីវភាពរស់នៅសុភមង្គល សុខសាន្តត្រាណ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ