ប្រធានរដ្ឋសភាបានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំ​ថ្មី​ ដល់រដ្ឋបាលនិងប្រជាជនខេត្ត Yen Bai

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែមករា នៅទីក្រុង Yen Bai ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស រដ្ឋបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Yen Bai។

យោងតាមរបាយការណ៍របស់ខេត្ត មកទល់នឹងពេលនេះ ខេត្តទាំងមូលមានឃុំសង្កាត់ចំនួន ១១៣/១៤៦ សម្រេចបានស្តង់ដារជនបទថ្មី ស្មើរនឹង ៧៧,៤% នៃចំនួនឃុំសរុបក្នុងខេត្ត និង ១,៥ ដងខ្ពស់ជាងមធ្យមភាគនៃតំបន់ខ្ពស់រាបនិងព្រៃភ្នំភាគខាងជើង។ អត្រាគ្រួសារក្រីក្រពហុវិមាត្រជាមធ្យមបានថយចុះ ៣,៥% ក្នុងមួយឆ្នាំ បច្ចុប្បន្ននៅសល់តែ ៨,៦៧% ប៉ុណ្ណោះ ដោយជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមខេត្តទាំង ១៤ នៅក្នុងតំបន់។ ខេត្តក៏បានដាក់ពង្រាយយ៉ាងសកម្មនូវការងារបូកសរុបសេចក្តីសម្រេចចិត្តលេខ១៨ និងរៀបចំផែនការសម្រួលក្បាលម៉ាស៊ីនដឹកនាំ តាមកាដឹកនាំរបស់មជ្ឈិម។

ប្រធានរដ្ឋសភាបានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំ​ថ្មី​ ដល់រដ្ឋបាលនិងប្រជាជនខេត្ត Yen Bai - ảnh 1ប្រធានរដ្ឋសភាបានថ្លែងក្នុងកិច្ចប្រជុំ។ រូបថត៖ Le Tuyet/VOV

អបអរសាទរចំពោះសមិទ្ធិផលដែលខេត្ត Yen Bai សម្រេចបានក្នុងឆ្នាំកន្លងទៅ ប្រធានរដ្ឋសភាបានអះអាងថា ក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភាបានអនុម័តលើច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើន ក្នុងស្មារតីពង្រឹងវិមជ្ឈការនិងសហវិមជ្ឈការ។ ប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Yen Bai ចេញឯកសារយ៉ាងសកម្មនិងឆាប់រហ័សក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីអនុវត្តច្បាប់ និងដំណោះស្រាយខាងលើ។

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់មន្ត្រីនគរបាល និងទាហានខេត្ត Yen Bai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ