នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបតំណាងក្រុមហ៊ុនធំៗចំនួន៣ ដែលកំពុងវិនិយោគរាប់សិបពាន់លានដុល្លារអាមេរិកនៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ២០ មីនា នៅខេត្ត Ba Ria-Vung Tau នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបជាមួយតំណាងរបស់វិនិយោគិនផ្ទាល់ពី បរទេសធំៗចំនួនបីនៅវៀតណាម រួមមានក្រុមហ៊ុន Hyosung Vina ក្រុមហ៊ុនគីមីឥន្ធនៈ Long Son និងក្រុមហ៊ុន Ho Tram។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបលោក Kulachet Dharachandra អគ្គនាយកក្រុមហ៊ុនចំកាត់គីមីឥន្ធនៈ Long Son។ (រូបថត៖ VGP) |
លោក Kulachet Dharachandra អគ្គនាយកក្រុមហ៊ុនចំកាត់គីមីឥន្ធនៈ Long Son បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីអំពីស្ថានភាពគម្រោង និងផែនការពង្រីក ការវិនិយោគ។ គម្រោងគីមីឥន្ធនៈនៅឃុំ Long Son ខេត្ត Ba Ria-Vung Tau មានទុនវិនិយោគសរុបប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិកដោយមាន សមត្ថភាពផលិត ផលគីមីឥន្ធនៈតាមការរចនាចំនួន ១,៤ លានតោន។ បច្ចុប្បន្នគម្រោងនេះបានបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការរួចហើយ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីសម្របសម្រួលយ៉ាង សកម្មជាមួយសហគ្រាសដើម្បីដោះស្រាយបញ្ហាជំពាក់ជំពិនដោយស្មារតីនៃផលប្រយោជន៍ចុះសម្រុងគ្នានិងហានិភ័យចែករំលែកគ្នា។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោក Bae In Han អគ្គនាយកក្រុមហ៊ុន Hyosung Dong Nai។ (រូបថត៖ VGP) |
ក្នុងពេលជាមួយគ្នានោះ លោក Bae In Han អគ្គនាយកក្រុមហ៊ុន Hyosung Dong Nai និងជាតំណាងខ្ពស់បំផុតរបស់ក្រុមហ៊ុន Hyosung នៅប្រទេសវៀតណាម បាននិយាយថា ក្រុមហ៊ុននឹងបន្តវិនិយោគប្រហែល ១,៥ ពាន់លានដុល្លារអាមេរិក បន្ថែមទៀតនៅវៀតណាម រួមទាំងការវិនិយោគលើរោងចក្រផលិតកម្មតាម ជីវបច្ចេកវិទ្យា និងរោងចក្រផលិតសរសៃកាបូននៅខេត្ត Ba Ria - Vung Tau។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនស្រាវជ្រាវនិងបញ្ជាទិញការផលិតសម្ភារៈជីវសាស្ត្រនៅវៀតណាមដើម្បីបម្រើដល់គម្រោង។
នារសៀលថ្ងៃនេះផងដែរ នៅខេត្ត Ba Ria-Vung Tau លោកនាយករដ្ឋមន្ត្រីបាន ទទួលជួបតំណាងក្រុមហ៊ុនចំកាត់គម្រោង Ho Tram រួមទាំងលោក Walt Power អគ្គនាយកក្រុមហ៊ុន។ ក្រុមហ៊ុនកំពុងធ្វើការជាមួយភ្នាក់ងារ និងមូលដ្ឋានដើម្បីបំពេញ នីតិវិធីជាបន្ទាន់សម្រាប់វិនិយោគលើការសាងសង់ផ្លូវតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិ Long Thanh ទៅគម្រោង Ho Tram (ស្រុក Xuyen Moc ខេត្ត Ba Ria - Vung Tau)៕