ជំនាន់វ័យក្មេងនឹងបន្តសរសេរទំព័រប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម-ចិន

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៥) និងឆ្នាំនៃការផ្លាស់ប្តូរមនុស្សសាស្ត្រវៀតណាម - ចិន (២០២៥) នាព្រឹកថ្ងៃទី ២០ ខែ មីនា នៅវិមានមិត្តភាពវៀតណាម - ចិន (ទីក្រុងហាណូយ) ក្រសួងការបរទេសវៀត ណាម សម្របសម្រួលជាមួយសហភាពអង្គការមិត្តភាពវៀតណាមបានរៀបចំកម្មវិធី “ជួបប្រាស្រ័យជាមួយនិស្សិតវៀតណាម-ចិនតាមរយៈសម័យកាលនានា”។ 

គណៈប្រតិភូវៀតណាមនិងចិនប្រមាណ ៨០០នាក់ ដែលជានិស្សិតនៃជំនាន់ជាច្រើនបាន ចូលរួមកម្មវិធី។
អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកម្មវិធី អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រកបដោយចីរ ភាព និរន្តរភាព និងយូរអង្វែងនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ គឺជា សេចក្តីប្រាថ្នា និងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជាតិទាំងពីរ ស្របតាម និន្នាការដ៏ធំនៃសម័យកាល។ វៀតណាមជានិច្ចកាលគោរព ផ្តល់អាទិភាពកំពូលហើយ ប្តេជ្ញារួមជាមួយបក្ស និងរដ្ឋចិន ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូសហប្រតិ បត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងកសាងសហគមន៍ចែករំលែកអនាគត វៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។
ជំនាន់វ័យក្មេងនឹងបន្តសរសេរទំព័រប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម-ចិន - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម អញ្ជើញថ្លែងនៅកម្មវិធី។ (រូបថត៖ VOV)
រីករាយដោយបានឃើញយុវជននៃប្រទេសទាំងពីរកំពុងពង្រីកយ៉ាងល្អនូវតួនាទី ជា "ឯកអគ្គរដ្ឋទូតវប្បធម៌វ័យក្មេង" និងជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេស ទាំងពីរនោះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖
“ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរជានិច្ចកាលយកចិត្តទុកដាក់និង រំពឹងទុកថា យុវជនជំនាន់ក្រោយ នឹងក្លាយជាកម្លាំងដែលបន្តមរតកមិត្តភាពប្រពៃណី នាំមកនូវកម្លាំងរស់ដ៏ខ្លាំងក្លា និងអនាគតភ្លឺស្វាងសម្រាប់ទំនាក់ទំនងវៀតណាម-ចិន។ តាមពិតទៅ មនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរក៏ត្រូវបានបំផុសឡើង និងថែរក្សាតាំងពីជំនាន់វ័យក្មេងដែរ។ ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរគួរតែលើក កំពស់ការយល់ដឹងអំពីកម្រាស់ប្រវត្តិសាស្ត្រ អត្ថន័យសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ ទំនងរវាងវៀតណាម - ចិន ហើយមានកិត្តិយស និងទំនួលខុសត្រូវដើម្បីបន្តនាំទំនាក់ ទំនងរវាងប្រទេសសង្គមនិយមជិតខាងទាំងពីររបស់យើង ឱ្យរីកចម្រើនឡើង កំពស់ថ្មី”។
ជំនាន់វ័យក្មេងនឹងបន្តសរសេរទំព័រប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម-ចិន - ảnh 2លោកអគ្គលេខាបក្ស តូ ឡឹម ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei និងគណៈប្រតិភូ ដាំដើមឈើមិត្តភាព។ (រូបថត៖ VOV)
ក្នុងកម្មវិធី ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei បានអះអាង ថា៖ “រឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តថ្ងៃនេះ គឺជាកម្លាំងស្មារតីសម្រាប់ប្រជាជននៃប្រទេសទាំងពីរ សរសេរជំពូកថ្មីក្នុងទំនាក់ទំនងវៀតណាម-ចិន។ ជំនួបថ្ងៃនេះ ដោយមានការ អញ្ជើញចូលរួមពីអគ្គលេខាបក្ស តូ ឡឹម ហើយបានធ្វើឡើងនៅទីតាំងដោយមាន លក្ខណៈនិមិត្តរូបខ្ពស់គឺវិមានមិត្តភាពវៀតណាម-ចិន បានផ្ញើសារយ៉ាងច្បាស់លាស់ អំពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ មិនថាស្ថានភាពខាងក្រៅប្រែប្រួលយ៉ាងណា ទំនាក់ ទំនងរវាងប្រទេសយើងទាំងពីរនឹងមិនដែលផ្លាស់ប្តូរឡើយ”។
ក្នុងកម្មវិធី បណ្ដាតំណាងជើងចាស់ តំណាងមិត្តភាពចិន និងតំណាងនិស្សិតនៃ ប្រទេសទាំងពីរបានចែករំលែក និងរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនាដ៏ល្អប្រសើរក្នុងអំឡុងពេលសិក្សា និងធ្វើការនៅប្រទេសចិន និងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ