ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិន ជួបពិភាក្សាជាមួយប្រធានវិទ្យាស្ថាននីតិបញ្ញត្តិ (សភាជាន់ទាប) នៃរដ្ឋសភាអ៊ូសបេគីស្ថាន

(VOVWORLD) - នាថ្ងៃទី ៨ មេសា នៅទីស្នាក់ការរដ្ឋសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ក្នុងក្រប ខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅអ៊ូសបេគីស្ថាន និងចូលរួមមហាសន្និបាតសហ ភាពអន្តរសភាលើកទី ១៥០ (IPU-១៥០) (ថ្ងៃទី ៥-៨ មេសា) ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិនបានអញ្ជើញជួបពិភាក្សាជាមួយប្រធានសភាជាន់ទាបអ៊ូសបេគីស្ថាន (វិទ្យាស្ថាននីតិបញ្ញត្តិ) លោក Nuriddin Ismoilov។

ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិន ជួបពិភាក្សាជាមួយប្រធានវិទ្យាស្ថាននីតិបញ្ញត្តិ (សភាជាន់ទាប) នៃរដ្ឋសភាអ៊ូសបេគីស្ថាន - ảnh 1ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន និងប្រធានសភាជាន់ទាប Nuriddin Ismoilov (រូបថត៖ VOV)

នៅក្នុងកិច្ចពិភាក្សា ប្រធានសភាជាន់ទាបលោក Nuriddin Ismoilov និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន បានឯកភាពពង្រឹងទំនាក់ទំនងផ្ទាល់រវាងក្រសួង ស្ថាប័ន និងមូលដ្ឋាន; ស្វាគមន៍ចំពោះការបើកជើងហោះហើរត្រង់របស់ប្រទេសទាំងពីររវាង Tashkent និង Cam Ranh។ ថ្នាក់ដឹកនាំទាំងពីរបានស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តពិចារណាជំរុញការបើកជើងហោះហើរថ្មី និងមានគោលនយោបាយទិដ្ឋាការងាយស្រួលជាងសម្រាប់ប្រជាជននៃប្រទេសទាំងពីរធ្វើដំណើរទៅវិញទៅមក។ ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើថា ភាគីទាំងពីរឆាប់បញ្ចប់ក្របខ័ណ្ឌច្បាប់ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន ក៏បានស្នើឲ្យអ៊ូសបេគីស្ថាន បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការប្រកបដោយស្ថិរភាពក្នុងប្រទេសសាមី រួមចំណែកជាស្ពានដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ