ប្រធានរដ្ឋសភាលោកត្រឹន ថាញ់មិនចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអ៊ូសបេគីស្ថាន
(VOVWORLD) - នាយប់ថ្ងៃទី ៧ មេសា (ម៉ោងនៅទីក្រុងហាណូយ) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ូសបេគីស្ថាននិងចូលរួមមហា សន្និបាតសហភាពអន្តរសភាលើកទី ១៥០ (IPU-១៥០) នៅទីក្រុង Tashkent ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់មិន បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអ៊ូសបេគីស្ថានលោក Shavkat Mirziyoye។
ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងប្រធានាធិបតីអ៊ូសបេគីស្ថាន Shavkat Mirziyoyev (រូបថត៖ VOV) |
ក្នុងជំនួបនេះ ប្រធានាធិបតីអ៊ូសបេគីស្ថាន Shavkat Mirziyoyev និងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានឯកភាពថា នាពេលខាងមុខ ចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរ និងកិច្ចសន្ទនានយោបាយស៊ីជម្រៅនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ តាមរយៈបណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី; បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ចែក រំលែកបទពិសោធន៍លើការឃ្លាំមើលការអនុវត្តច្បាប់ និងរាល់សេចក្តីសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ; បន្តពិនិត្យ និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ បង្កើតក្របខណ្ឌច្បាប់ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងទ្វេភាគី។
ថ្នាក់ដឹកនាំទាំងពីរបានចាត់ទុកថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យ៖ តភ្ជាប់ការដឹកជញ្ជូន ទេសចរណ៍ វប្បធម៌ អប់រំ-បណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការក្នុងតំបន់; បង្កើតលក្ខខណ្ឌអំណោយផលដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន; ពិនិត្យពីលទ្ធភាពនៃការបើកបន្ថែមជើងហោះហើរ និងការមានគោលនយោបាយទិដ្ឋាការអំណោយផលសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ៕