ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅខេត្ត Tien Giang

(VOVWORLD) - នាព្រឹកថ្ងៃទី៤ កុម្ភៈ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅ ខេត្ត Tien Giang ភាគខាងត្បូងវៀតណាម។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅខេត្ត Tien Giang - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជូនអំណោយចំពោះគ្រួសារក្រីក្រនៅខេត្ត Tien Giang


នាព្រឹកថ្ងៃទី៤ កុម្ភៈ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅ ខេត្ត Tien Giang ភាគខាងត្បូងវៀតណាម។ នៅទីនេះ លោកស្រីប្រធានរដ្ឋសភា បានស្នើថ្នាក់ដឹកនាំតំបន់ថា ទន្ទឹមនឹងការប្រតិបត្តិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនិង សន្តិសុខការពារជាតិប្រកបដោយរឹងមាំនោះ គឺចាំបាច់ត្រូវយកចិត្តទុកដាក់ ជួយ ឧបត្ថម្ភគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កុមារមានជីវភាពរស់នៅលំបាក តាមរយៈសកម្មភាពជាក់ស្ដែងទៀតផង។

        ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានចូលរួមកម្មវិធី ប្រគល់អំណោយ “បុណ្យចូលឆ្នាំថ្មីប្រពៃណីដើម្បីជនក្រីក្រ កុមារមានជីវភាព រស់នៅលំបាកនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin” ឆ្នាំ ២០១៨នៅខេត្ត Tien Giang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ