ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាស្រីលង្កា

(VOVWORLD) -ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី ២៧ ខែមេសា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសាធា រណរដ្ឋប្រជាធិបតេយ្យស្រីលង្កា ដឹកនាំដោយលោក Karu Jayasuriya ប្រធានរដ្ឋសភាបាន ចាប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម។ 

ដំណើរទស្សនកិច្ចនេះបាន អនុវត្តតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ នាព្រឹកថ្ងៃទី២៤ខែមេសា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក ស្រី Nguyen Thi Kim Ngan បានអញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនិងអនុ វត្តជំនួបពិភាក្សាជាមួយប្រធានរដ្ឋសភាស្រីលង្កា លោក Karu Jayasuriya ផងដែរ។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាស្រីលង្កា - ảnh 1 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ Thuy Lam-qdnd )

        ក្នុងជំនួបនេះប្រធានរដ្ឋសភាទាំងពីររូបបានចាត់ទុកថា រដ្ឋសភានិងស្ថាប័នក្រោមឱវាទរដ្ឋសភានៃប្រទេសទាំងពីរ គប្បីបង្កើនការឃ្លាំមើលនិងជម្រុញការអនុវត្តប្រកបប្រ សិទ្ធភាពរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខាមុននេះ។

        ស្តីពីកិច្ចសហប្រតិបត្តិករទ្វេភាគី ប្រធានរដ្ឋសភាទាំងពីររូបបានចាត់ទុកថា ប្រទេសទាំងពីរមានសក្កានុភាពសហប្រតិបត្តិការយ៉ាងធំ ធេង ដោយខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីទទួលឲ្យបាន ១ ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗ។ លោកស្រី Nguyen Thi Kim Ngan មានបំណង ចង់ឲ្យស្រីលង្កាមានសម្លេងវិជ្ជមានថែមទៀតលើបញ្ហាសមុទ្រខាងកើត គាំទ្រគោលជំហររបស់វៀតណាមនិងអាស៊ាន ជាពិសេសក្នុងខ្លឹមសារដែលមានចរិតលក្ខណៈគោលការណ៍ ដូចជាសេរីភាពនាវាចរណ៍ អាកាសចរណ៍ គោរពច្បាប់អន្តរជាតិនិងដោះស្រាយជម្លោះដោយសន្តិវិធី។

        ស្តីពីកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរនាពេលខាងមុខ ប្រធានរដ្ឋ សភាទាំងពីររូបបានចាត់ទុកថា រដ្ឋសភានៃប្រទេសទាំងពីរនៅរក្សានិងបង្កើនការផ្លាស់ ប្តូរគណៈប្រតិភូ សំដៅចែករំលែកព័ត៌ មាន បទពិសោធន៍ក្នុងការតាក់តែងច្បាប់និងឃ្លាំ មើល។ ទន្ទឹមជាមួយគ្នានោះ បង្កើនតួនាទីឃ្លាំមើលនិងជម្រុញការអនុវត្តប្រកបដោយ ប្រ សិទ្ធភាពរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាពិសេសនៅសហភាពអន្តរ សភាពិភពលោក (IPU) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ