ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម IPU-138 និងបំពេញទស្សនកិច្ចជាផ្លូវការនៅហូឡង់

(VOVWORLD) -គណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃ ទី២០ខែមិនាឲ្យបានដឹងថា ទទួលសេចក្តីអញ្ជើញរបស់ប្រធានសហភាពអន្តរសភាពិភព លោក លោក Gabriela Cuevas Barron គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹក នាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញចូលរួមមហា សន្និបាតលើកទី១៣៨ សហភាពអន្តរសភាពិភពលោក (IPU-138) និងសន្និសីទទាក់ ទិននានាក្នុងអំឡុងថ្ងៃទី២៤និងទី២៥ខែមិនានៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។ 


បន្ទាប់មកទៀត ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែមិនា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់ តាមសេចក្តីអញ្ជើញរបស់ ប្រធានសភាជាន់ទាបព្រះរាជាណាចក្រហូឡង់  Khadija Arib ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ