ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង
(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាម នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសភាតំណាងប្រជាជនចិន តាមរយៈយន្ត ការដូចជា ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការជំនាញ ក្រុមសមាជិក សភាមិត្តភាព និងវេទិកាសភាពហុភាគី។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន។ (រូបថត៖ VOV) |
នាល្ងាចថ្ងៃទី ១៤ មេសា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សនៅទីក្រុង ហាណូយ ថ្លែងក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាម នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសភាតំណាងប្រជាជនចិន តាមរយៈយន្ត ការដូចជា ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការជំនាញ ក្រុមសមាជិក សភាមិត្តភាព និងវេទិកាសភាពហុភាគី; លើកកំពស់ប្រសិទ្ធភាពនៃអភិបាលកិច្ចជាតិ; ជាស្ពានដ៏សំខាន់ដើម្បីនាំសំឡេងរបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា តាមនោះពង្រឹងមូលដ្ឋានគ្រឹះសង្គមសម្រាប់ទំនាក់ទំនងវៀតណាម-ចិន។
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង។ (រូបថត៖ VOV) |
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានយល់ស្របថា ភាគីទាំងពីរ គួរតែបង្កើនការផ្លាស់ប្តូរតាមរយៈគ្រប់កាណាល់ ចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ រួមគ្នាកសាងច្រករបៀងផ្លូវច្បាប់ដ៏រឹងមាំសម្រាប់គម្រោងសហប្រតិបត្តិការសំខាន់ៗ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការកសាងផ្លូវរថភ្លើងខ្នាតស្តង់ដារចំនួន ៣ តភ្ជាប់ប្រទេសទាំងពីរ។ លោកស៊ី ជីនពីងសង្ឃឹមថា ស្ថាប័នជំនាញនៃរដ្ឋសភាវៀតណាម និងសភា តំណាងប្រជាជនចិន នឹងបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងរដ្ឋនីតិរដ្ឋ សង្គមនិយម ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនពេញដំណើរការ; ពង្រឹង កិច្ចសហប្រតិបត្តិការពហុភាគី; គ្រប់គ្រងការខ្វែងគំនិតគ្នាលើដែនសមុទ្រប្រកបដោយ ប្រសិទ្ធភាព តាមនោះពង្រឹង រក្សា និងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងជាមិត្តជិត ខាងមិត្តភាព ធ្វើឲ្យសម្បូរបែបថែមទៀតនូវលក្ខណៈនៃសហគមន៍ចែករំលែកអនាគត ចិន-វៀតណាម ដោយមានអត្ថន័យយុទ្ធសាស្ត្រ៕