ប្រធានរដ្ឋសភាវៀតណាមចូលរួមពិធីបិទ ឆ្នាំសិក្សា២០១៣២០១៤របស់សាលាសភាបណ្ឌិតការពារប្រទេស

ប្រធានរដ្ឋសភាវៀតណាមចូលរួមពិធីបិទ ឆ្នាំសិក្សា២០១៣២០១៤របស់សាលាសភាបណ្ឌិតការពារប្រទេស - ảnh 1
លោក Nguyen Sinh Hung ថ្លែងមតិក្នុងពិធី (រូបថតៈ​ vov)


(VOVworld)-ក្នុងពិធីបិទឆ្នាំសិក្សា២០១៣-២០១៤នៅសាលាសភាបណ្ឌិតការពារ​ ប្រទេសវៀតណាម នាថ្ងៃទី៣០កក្កដា​​ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung
បានសង្កត់ធ្ងន់ថា គោលដៅ ភារកិច្ចការពារប្រទេស​គឺការពាររឹងមាំខឿនឯករាជ្យ
អធិបតេយ្យភាព ឯកភាពនិងបូរណភាពដែនដីរបស់មាតុប្រទេស​ ការពារបក្ស
រដ្ឋ ប្រជាជន និង របបសង្គមនិយម។ លោក​ Nguyen Sinh Hung បានលើកច្បាស់ថា៖

        “យើងត្រូវជ្រួតជ្រៀបជារឿយៗ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់
ការផ្តួចផ្តើមគំនិត គោលមាគ៌ារបស់បក្ស អំពីវិស័យការពារប្រទេស សន្តិសុខ ជា
ពិសេស គឺសេចក្តីសម្រេចចិត្រ លេខ២៨ របស់មជ្ឈឹម​ស្តីអំពីយុទ្ធសាស្រ្តការពារ
មាតុប្រទេសក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ ជ្រួតជ្រៀបដ៏ជ្រាលជ្រៅ គោលមាគ៌ា
ឯករាជ្យ ម្ចាស់ការ និងស្វិតស្វាញអនុវត្តន៍គោលនយបាយកិច្ចការបរទេសបើក
ទូលាយ ពហុបែប”។

        ដោយឈរលើស្មារតីនេះ លោក​Nguyen Sinh Hung ស្នើថា សាលាសភា បណ្ឌិតត្រូវអនុវត្តន៍ឲ្យល្អជាងទៀត នូវភារកិច្ចបណ្តុះបណ្តាល  ជាពិសេសគឺរូមផ្សំ ភារកិច្ចចំនួន២គឺកសាងនិងការពារមាតុប្រទេស រក្សាបរិយាកាសសន្តិភាព ដើម្បី ការអភិវឌ្ឍន៍ប្រទេសជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ