ប្រធានរដ្ឋសភាវៀតណាមនិងលោកជំទាវមកដល់ទីក្រុង Yerevan ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាមេនី
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអាមេនី លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន គ្រោងនឹងជួបសវនាការនិងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋអាមេនី; ទទួលជួបជាមួយក្រុមសមាជិកសភាមិត្តភាពអាមេនី-វៀតណាម; ទៅទស្សនាសាកលវិទ្យាល័យជាតិ Yerevan; ចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម- អាមេនី។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងលោកជំទាវបានមកដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Yerevan។ (រូបថត៖ VOV) |
នាព្រឹកព្រលឹមថ្ងៃទី២ ខែមេសា (ម៉ោងនៅទីក្រុងហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងលោកជំទាវបានមកដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Yerevan ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាមេនី តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាអាមេនី លោក Alen Simonyan ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ៥ ខែមេសា។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអាមេនី លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន
គ្រោងនឹងជួបសវនាការនិងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋអាមេនី; ទទួលជួបជាមួយក្រុមសមាជិកសភាមិត្តភាពអាមេនី-វៀតណាម; ទៅទស្សនាសាកលវិទ្យាល័យជាតិ Yerevan; ចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម-
អាមេនី៕