ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូលបណ្ដាប្រធានរដ្ឋសភាជានារីពិភពលោកលើកទី១១

ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូលបណ្ដាប្រធានរដ្ឋសភាជានារីពិភពលោកលើកទី១១ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូលបណ្ដាប្រធានរដ្ឋសភាជានារីពិភពលោកលើកទី១១

(VOV)_នាព្រឹកថ្ងៃទី១៤ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
 Ngan និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកមាតុប្រទេស​វិញ​ បញ្ចប់
ដំណើរទស្សនកិច្ច ចូលរួមសន្និសីទកំពូលបណ្ដាប្រធានរដ្ឋសភាជានារី​ពិភពលោកលើក
ទី១១ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ធ្នូនៅ​ទីក្រុង Abu Dhabi បណ្ដា​
ប្រទេស​​អេមីរ៉េតអារ៉ាប់​រួម ​​ ( UAE) តាមការ​អញ្ជើញ​របស់ប្រធានអន្តរសភាពិភព
លោក (IPU) លោក​ Saber Chowdhury និងប្រធាន​ក្រុមប្រឹក្សា បណ្ដា​ប្រទេសអេមីរ៉េត
​អារ៉ាប់​រួម​ ​​ ( UAE)​ លោក Amal Al Qubaisi។​ អង្គសន្និសីទ​កំពូលបណ្ដាប្រធានសភាជា
នារីពិភពលោក បានអនុម័ត​លើសេច​ក្ដី​ថ្លែងការណ៍ Abu Dhabi ៖” សាមគ្គីភាព ដើម្បី
កំណត់ទិសដៅអនាគត ​ដើម្បី​ពិភពលោកមួយល្អប្រសើរថែមទៀត​”។ គណៈប្រតិភូជាន់
ខ្ពស់រដ្ឋសភាវៀតណាម​ ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
បានចូលរួម​សន្និសីទ​លើកនេះ ដោយបន្តបង្ហាញនូវគោលនយោបាយសកម្ម ម្ចាស់ការ
ធ្វើ​សមាហរណកម្មអន្តរជាតិ ពង្រីកតួនាទី និងថានះរបស់វៀតណាមនិងរដ្ឋសភា​វៀត
ណាម ក្នុងវេទិកាសភាតំបន់និងអន្តរជាតិ។ 

          មុននោះ នាយប់ថ្ងៃទី១៣ធ្នូ (តាមម៉ោងតំបន់) ប្រធានរដ្ឋសភា  លោកស្រី ​
Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយកម្មាភិបាល និងដំណាង​សហគមន៍
ជនវៀតណាមនៅ​​​អេមីរ៉េតអារ៉ាប់​រួម ​​ ( UAE)​ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ