ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ចើញទៅបំពេញទស្សនកិច្ចនៅក្រុង Boston រដ្ឋ Massachusetts

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ចើញទៅបំពេញទស្សនកិច្ចនៅក្រុង Boston រដ្ឋ Massachusetts  - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ចើញទៅបំពេញទស្សនកិច្ចនៅក្រុង Boston រដ្ឋ Massachusetts អាមេរិក


        Vovworld-នាព្រឹកថ្ងៃទី៣កញ្ញា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ចើញទៅកាន់​
ទីក្រុង Boston រដ្ឋ Massachusetts អាមេរិកចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការ​នៅ
អាមេរិក។

        ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅទីក្រុង Boston នៅជំនួបសន្ទនាជា​មួយ​
ប្រធានព្រឹទ្ធសភារដ្ឋ Massachusetts លោក Stanley Rosenberg ប្រធានរដ្ឋសភា Nguyen
Sinh Hung បានអះអាងថា គោលដៅនៃដំណើរទស្សនកិច្ចនៅអាមេរិក​សំដៅបន្ត
ពង្រឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីររដ្ឋសភាទាំងពីរកាន់តែអភិវឌ្ឍន៍
ជាក់ស្ដែងប្រសិទ្ធិភាពជាងទៀត។

        ប្រធានព្រឹទ្ធសភា Stanley Rosenberg បានសង្កត់ធ្ងន់ថា Massachusetts ត្រៀមខ្លួន
ជាស្រេចជំរុញប្រកបដោយប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម
និងវិនិយោគរវាងរដ្ឋ Massachusetts និងខេត្តក្រុងនានារបស់​វៀត​ណាម។

        ក៏នៅទីក្រុង Boston ដែរ ប្រធានរដ្ឋសភា Nguyen Sinh Hung បានជួប​សន្ទនាជា
មួយប្រធានសភាជាន់ទាបរដ្ឋ Massachusetts លោក Robert Delco ស្ដីពីទំនាក់ទំនង
សហប្រតិបត្តិការរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ ពិសេស​គឺដំណោះស្រាយ
ដំណើរការសហប្រតិបត្តិការនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី
ពិសេសគឺក្នុងវិស័យអប់រំពាណិជ្ជកម្មវិនិយោគ។

        ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅក្រុង Boston នេះ ប្រធានរដ្ឋសភា Nguyen
Sinh Hung បានទៅទស្សនាមហាវិទ្យាល័យ Harvard និង​មហាវិទ្យាល័យ​គ្រប់គ្រងរដ្ឋ
Harvard Kennedy ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ