ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ជើញចូលរួមពិធីជួបមុខ ជាមួយបណ្ដាវិនិយោគិននៅខេត្ត Nghe An

(VOVworld) - នារសៀលថ្ងៃទី៤ មិនា នៅទីក្រុង Vinh ខេត្ត Nghe An ភាគកណ្ដាល
វៀតណាម បានប្រព្រឹត្តទៅពិធីជួបមុខជាមួយបណ្ដាវិនិយោគិននៅខេត្ត សំដៅ ដោះស្រាយរាល់ការលំបាករបស់អង្គភាពអាជីវកម្ម។ថ្លែងមតិ នៅទីនេះ ប្រធានរដ្ឋ
សភាវៀតណាមលោក Nguyen Sinh Hung បានស្វាគមន៍ បណ្ដាអង្គភាពអាជីវកម្ម
វិនិយោគិននានា ដែលបានយកចិត្តទុកដាក់ បណ្ដាក់ទុន អភិវឌ្ឍន៍ផលិតកម្មអាជី
វកម្មប្រកបដោយប្រសិទ្ធភាពនៅខេត្ត Nghe An។លោកបាន សំណូមពរខេត្ត Nghe
An បន្តទាក់ទាញការវិនិយោគ និងប្រមូលផ្ដុំកសាង បើក ទូលាយប្រព័ន្ធកំពង់ផែ ផ្លូវជាតិខាងកើត-ខាងលិចដើម្បីបង្កលក្ខណៈងាយស្រួល សំរាប់ការដោះដូរ
ពាណិជ្ជកម្ម។
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ជើញចូលរួមពិធីជួបមុខ ជាមួយបណ្ដាវិនិយោគិននៅខេត្ត Nghe An - ảnh 1
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត Nghe An ជូនវិនិយោគិននានាដែលមានការរួមវិភាគទានដ៏ធំធេងក្នុងឆ្នាំ២០១៤(រូបថត៖កាសែត Nghe An)

ក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនខេត្ត Nghe An បានប្រគល់លិខិត
វិនិយោគឲ្យគំរោងការណ៍ចំនួន៨ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ ប្រតិបតិ្តការវិនិយោគចំនួន៤ ចូលក្នុងតំបន់ ដោយមានទុនចុះបញ្ជីចំនួន១៨,៦
ពាន់លានដុង និង៨៧,៥លានដុល្លាអាមេរិក៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ