ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបអនុប្រធានព្រឹទ្ធសភាកម្ពុជាលោក ទេព ងន

(VOVWORLD) - ក្នុងជំនួបខាងលើ លោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា វត្តមានរបស់គណប្រតិភូរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ជាការរួមវិភាគទានដ៏សំខាន់ទៅក្នុងជោគជ័យរួមរបស់កិច្ចប្រជុំ APPF ២៦ ហើយជាការគាំទ្រចំពោះរដ្ឋសភាវៀតណាម ក្នុងឋានៈជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបអនុប្រធានព្រឹទ្ធសភាកម្ពុជាលោក ទេព ងន - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសវនាការជាមួយអនុប្រធានព្រឹទ្ធសភាកម្ពុជាលោក ទេព ងន (រូបថត៖ VOV)

 

នាព្រឹកថ្ងៃទី២០ មករា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសវនាការជាមួយអនុប្រធានព្រឹទ្ធសភាកម្ពុជាលោក ទេព ងន។ ក្នុងជំនួបខាងលើ លោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា វត្តមានរបស់គណប្រតិភូរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ជាការរួមវិភាគទានដ៏សំខាន់ទៅក្នុងជោគជ័យរួមរបស់កិច្ចប្រជុំ APPF ២៦ ហើយជាការគាំទ្រចំពោះរដ្ឋសភាវៀតណាម ក្នុងឋានៈជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។ លោកស្រីប្រធានរដ្ឋសភាសង្កត់ធ្ងន់ថា រយៈពេល៥០ឆ្នាំកន្លងទៅជារយៈពេលពិសេសនៃទំនាក់ទំនងរវាងប្រទេសទាំង២ ជាដំណាក់កាលដែលប្រជាជននៃប្រទេសទាំង២បានសាមគ្គីគ្នា ជួយឧបត្ថម្ភ គាំទ្រគ្នាយ៉ាងស្មោះត្រង់ ត្រៀមខ្លួនជាស្រេចពលីជីវិតរបស់ខ្លួនដើម្បីបុព្វហេតុរំដោះប្រជាជាតិនៃប្រទេសនីមួយៗ។ ប្រពៃណីដ៏ល្អប្រសើរនោះគឺជាមោទនភាពនិងជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំង២។

        ក្នុងឱកាសនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសំដែងគោលបំណងថា ភាគីកម្ពុជានឹងដោះស្រាយយ៉ាងសកម្មចំពោះបញ្ហាឋានៈតាមច្បាប់របស់ជនកម្ពុជាដើមកំណើតវៀតណាមនៅកម្ពុជា ដោយឈរលើមូលដ្ឋានច្បាប់កម្ពុជានិងស្មារតីនៃទំនាក់ទំនងជាអ្នកជិតខាងមិត្តភាពរវាងប្រទេសទាំង២ តាមនោះរួមចំណែកទៅក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាក៏ដូចជាពូនជ្រុំទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំង២ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ