ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទៅដល់​កូរ៉េខាងត្បូង

(VOVWORLD) -នារសៀលថ្ងៃទី ៤ ខេធ្នូ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញទៅដល់ ព្រលានយន្តហោះយោធា Gim Hae ទីក្រុង Busan ចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចផ្លូវការ ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែធ្នូ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Moon Hee Sang។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទៅដល់​កូរ៉េខាងត្បូង - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដល់ ព្រលានយន្តហោះយោធា Gim Hae ទីក្រុង Busan

ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការលើកនេះ ភាគីទាំងពីរពិភាក្សាគ្នាអំពីទិសដៅ  និងវិធានការជាក់ស្តែង ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងកូរ៉េខាងត្បូងឲ្យសមស្របនឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនឹងឧទ្ទេសនាមអំពីគោលការណ៍ គោលនយោបាយច្បាប់ និងបរិយាកាសវិនិយោគ ធ្វើអាជីវកម្មរបស់វៀតណាមដល់មជ្ឈដ្ឋានអ្នកនយោបាយ ធុរជនកូរ៉េខាងត្បូង ព្រមទាំងបង្កើតលក្ខណៈងាយស្រួលសម្រាប់ធុរជនវៀតណាម និងកូរ៉េខាងត្បូងបន្តផ្លាស់ប្ដូរមតិ ស្វែងរកដៃគូ និងឱកាសធ្វើអាជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ