ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី

(VOVWORLD) -នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា តាមម៉ោងតំបន់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដល់ទីក្រុង Canberra ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូការនៅអូស្ត្រាលី តាមសេចក្ដីអញ្ជើញរបស់រដ្ឋសភា និងរដ្ឋាភិបាល អូស្ត្រាលី។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី - ảnh 1ប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី 

នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា តាមម៉ោងតំបន់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដល់ទីក្រុង Canberra ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូការនៅអូស្ត្រាលី តាមសេចក្ដីអញ្ជើញរបស់រដ្ឋសភា និងរដ្ឋាភិបាល អូស្ត្រាលី។

នៅទីក្រុង Caberra ប្រធានសភាជាន់ទាបអូស្ត្រាលី លោក Tony Smith និងប្រធានព្រឹទ្ធសភាអូស្ត្រាលីលោក Scott Ryan បានទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោកស្រី Nguyen Thi Kim Ngan។ ក្រោយពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានដំណើរការកិច្ចចរចា។

នៅទីនេះភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីទ្វេភាគី គឺមានការអភិវឌ្ឍន៍ជាក់ស្ដែង និងប្រសិទ្ធភាព ជាពិសេសនៅពេលដែលភាគីទាំងពីរបង្កើតទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ (ឆ្នាំ២០០៩) និងពង្រឹងដៃគូលើគ្រប់ជ្រុងជ្រោយ (ឆ្នាំ២០១៥)។ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម អប់រំ និងជួបប្រាស្រ័យប្រជាជន។

ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលខាងមុខ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យភាគីទាំងពីរគប្បីបន្តរួមសហការយ៉ាងជិត្តស្និទ្ធដើម្បីបញ្ជាក់ពីយន្តការដៃគូសេដ្ឋកិច្ចកិច្ច ហើយបន្តពិគ្រោះយោបល់ដើម្បីគាំទ្រទស្សនៈរបស់គ្នាទៅវិញទៅមកនៅវេទិកាតំបន់ ជាពិសេសគឺយន្តការសហប្រតិបត្តិការនៅសន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ។

ភាគិទាំងពីរបានសម្ដែងក្ដីសប្បាយរីករាយដោយបានឃើញថាការអនុវត្តរាល់កម្មវិធីអប់រំកំពុងមានការអភិវឌ្ឍន៍កាន់តែខ្លាំងក្លា។រីឯខ្លួនវិញ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការដែល អូស្ត្រាលី ជំរុញផែនការ Colombo ថ្មី សំដៅបង្កើនការតភ្ជាប់ជាមួយតំបន់អាស៊ី។ លោកស្រី Nguyen Thi Kim Ngan ស្នើឲ្យភាគី អូស្ត្រាលីបន្តផ្កល់អាហរូបករណ៍ និងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យអប់រំលើគ្រប់រូបសណ្ឋាន។

ចំពោះសំណើនេះ ប្រធានសភាជាន់ទាបបានអះអាងថា អូស្ត្រាលីនឹងបន្តជំរុញអនុវត្តកម្មវិធី Colombo ក្នុងនោះនឹងមាននិស្សិតអូស្ត្រាលីជាច្រើនថែមទៀតមកសិក្សានៅវៀតណាម និងផ្ទុយទៅវិញ។

ស្ដីពីទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ភាគីទាំងពីរបានអះអាងថា នាពេលខាងមុខ នឹងបន្តជំរុញទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ បន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងរួមសហការឃ្លាំមើលអនុវត្តរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ