ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាសិង្ហបុរី និងរដ្ឋសភាវៀតណាម

(VOVWORLD) - លោកប្រធានរដ្ឋសភាសិង្ហបុរីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាមលើកនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ពីរ កំពុងរីកចម្រើន ហើយមានភាពស្អិតរមួត កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ 

ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាសិង្ហបុរី និងរដ្ឋសភាវៀតណាម - ảnh 1ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយសារព័ត៌មាន។ (រូបថត៖ quochoi.vn)
អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាម នារសៀលថ្ងៃទី១៨ ឧសភា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin បានវាយ តំលៃខ្ពស់ចំពោះការងាររៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១របស់ប្រទេសម្ចាស់ផ្ទះវៀតណាម ហើយសំខាន់ជាងនេះទៅទៀតគឺ ការស្វាគមន៍ដ៏រួសរាយរាក់ទាក់របស់ ប្រជាជនបានធ្វើឲ្យក្រុមកីឡាសិង្ហបុរីមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
លោកប្រធានរដ្ឋសភាសិង្ហបុរីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាមលើកនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ពីរ កំពុងរីកចម្រើន ហើយមានភាពស្អិតរមួត កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ននេះ សិង្ហបុរីគឺជាវិនិយោគិនបរទេសមួយក្នុងចំណោមវិនិយោគិនបរទេសធំ បំផុតនៅប្រទេសវៀតណាម ហើយនាពេលអនាគត នឹងមិនឈរទ្រឹងនៅទីនោះទេ។ លើសពីនេះទៅទៀត ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ត្រូវបានពង្រឹងផង ដែរ។ ជាពិសេស ការជឿទុកចិត្តគ្នា និងចំណងមិត្តភាពរវាងប្រទេសទាំងពីរមានសារៈ សំខាន់ខ្លាំងណាស់។
យោងតាមប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin ដំណើរទស្សនកិច្ច លើកនេះ គឺជានិមិត្តរូបនៃប្រការដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយ នឹងបន្តអភិវឌ្ឍន៍នាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ