ប្រធានរដ្ឋសភាឡាវបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

ប្រធានរដ្ឋសភាឡាវបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលប្រធានរដ្ឋសភាឡាវ
លោកស្រី Pany Yathotou (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី៤ មេសា គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវដឹកនាំ
ដោយលោកស្រី Pany Yathotou ប្រធានរដ្ឋសភា បានចាកចេញពីទីក្រុងហូជីមិញ ភាគ
ខាងត្បូងវៀតណាម បញ្ចប់ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួម
មហាសន្និបាត IPU ១៣២ប្រកប ដោយជោគជ័យ។ក្នុងរយៈពេលស្នាក់នៅវៀត
ណាម លោកស្រី Pany Yathotou បាន ជួបប្រាស្រ័យជាមួយប្រធានរដ្ឋសភាវៀត
ណាមលោក Nguyen Sinh Hung ជួបសម្ដែង ការគួរសមជាមួយអគ្គលេខាបក្សលោក
Nguyen Phu Trong និងប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយនាយក
រដ្ឋមន្រ្តីលោក Nguyen Tan Dung។នៅ បណ្ដាជំនួបនេះ ភាគីទាំង២សុទ្ធតែអះអាង
នូវការគោរព គោលបំណង និងការប្ដេជ្ញា បង្កើនថែមទៀតទំនាក់ទំនងមិត្តភាពជា
ប្រពៃណីពិសេស កិច្ចសហប្រតិបតិ្តការលើ គ្រប់វិស័យរវាងរដ្ឋទាំង២ រដ្ឋសភា
ទាំង២ ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមក សហការយ៉ាងស្អិតរមួត នៅវេទិការ
តំបន់និងអន្តរជាតិនានា។ភាគីទាំង២បានជឿជាក់ថា ការជំរុញខ្លាំងបណ្ដា
ដំណើរទស្សនកិច្ច ជំនួបធ្វើការរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំង២ រដ្ឋទាំង២
និងរដ្ឋ សភាទាំង២នាពេលកន្លងទៅក៏ដូចជានាពេលខាងមុខ នឹងបន្តពង្រឹងនិង
ពង្រីកចំណងសាមគ្គី ភាពមិត្តភាពជាពិសេសនិងបង្កើនទំនាក់ទំនងវៀតណាម-
ឡាវឲ្យកាន់តែស៊ីជំរៅ ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ