ប្រធានរដ្ឋសភាអញ្ជើញចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេចចិត្តស្តីពីមុខងារនិងភារកិច្ចរបស់វិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញត្តិ

(VOVWORLD) - ថ្លែងមតិនៅទីនេះប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យវិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញត្តិពង្រីកនិងបង្កើតទំនាក់ទំនងជាមួយស្ថាប័នស្រាវជ្រាវនៅទូទាំងប្រទេសនិងពង្រឹងការទូតសភានៅជុំវិញពិភពលោកដើម្បីផ្លាស់ប្តូរបទពិសោធន៍។ 
ប្រធានរដ្ឋសភាអញ្ជើញចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេចចិត្តស្តីពីមុខងារនិងភារកិច្ចរបស់វិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញត្តិ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញសេចក្តីសម្រេចចិត្តនិងជូនផ្ការអបអរសាទរដល់ថ្នាក់ដឹកនាំវិទ្យាស្ថានសិក្សានីតិកម្ម (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១ ខែតុលា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីប្រកាសសេចក្តីសម្រេចស្តីពីមុខងារភារកិច្ច សិទ្ធិអំណាចនិងរចនាសម្ព័ន្ធរៀប ចំរបស់វិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញត្តិ និងកិច្ចប្រជុំលើកទី ១ របស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រ នៃគណៈអចិន្ត្រៃយ៍រដ្ឋសភា។ ថ្លែងមតិនៅទីនេះប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យវិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញត្តិពង្រីកនិងបង្កើតទំនាក់ទំនងជាមួយស្ថាប័នស្រាវជ្រាវនៅទូទាំងប្រទេសនិងពង្រឹងការទូតសភានៅជុំវិញពិភពលោកដើម្បីផ្លាស់ប្តូរបទពិសោធន៍។

លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖ “វិទ្យាស្ថានស្រាវជ្រាវនីតិបញ្ញត្តិផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារប្រកបដោយវិជ្ជាជីវៈ ចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវក្នុងសកម្មភាពស្ថាបនាតាមប្រធានបទរបស់បក្សនិងគណៈប្រតិភូរដ្ឋសភា តាមការចាត់តាំងតាមកម្មវិធីប្រតិបត្តិរបស់រដ្ឋសភា។ ទន្ទឹមជាមួយគ្នានោះ ធ្វើឱ្យប្រសើរឡើងនូវគុណភាពនិងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់វិទ្យាស្ថានទាក់ទង នឹងការស្រាវជ្រាវវិទ្យា សាស្ត្រនិងការរៀបចំការបោះពុម្ពព័ត៌មាន ទស្សនាវដ្តីស្រាវជ្រាវ និងចូលរួមយ៉ាងសកម្មក្នុងការងារតាក់តែងច្បាប់នៃរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។  ជាងនេះទៅទៀត ចូលរួមប្រកបដោយប្រសិទ្ធភាពរួមជាមួយក្រុមប្រឹក្សាជនជាតិនិងគណៈកម្មាធិការរដ្ឋសភា នៅគ្រប់ដំណាក់កាលនៃដំណើរការបង្កើតនិងផ្សព្វផ្សាយច្បាប់និងសេចក្តីសម្រេចនានា។ ជាមួយគ្នានេះ វិទ្យាស្ថានស្រាវជ្រាវនីតិប្បញ្ញត្តិក៏ត្រូវបំពេញនូវរបាយការណ៍ប្រធានបទវិទ្យាសាស្ត្រនិងការបោះពុម្ពផ្សាយលទ្ធផលស្រាវជ្រាវលើប្រធានបទទាក់ទងនឹងសកម្មភាពរបស់រដ្ឋសភាដើម្បីបម្រើដល់សម័យប្រជុំ”។

នៅកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្របានអនុម័តលើកម្មវិធីការងាររបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបទបញ្ជាការងាររបស់ក្រុមប្រឹក្សា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ