ប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអូឌីតបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកប ដោយជោគជ័យ

ប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអូឌីតបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកប ដោយជោគជ័យ - ảnh 1
ប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអូឌីតលោក Abdullah Al Sheikh (ខាងឆ្វេង)និង
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី២ កុម្ភៈ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាអារ៉ាប់ប៊ីសា
អូឌីតដឹកនាំដោយលោកប្រធានរដ្ឋសភា Abdullah Al Sheikh បានចាកចេញពីរដ្ឋធានី
ហាណូយ បញ្ចប់ប្រកបដោយភាពល្អប្រសើរនូវដំណើរទស្សនកិច្ច ជាផ្លូវការនៅ
វៀតណាម។ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ លោក​ Abdullah Al Sheikh
បានជួបចរចារជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung។នៅទី
នេះ ភាគីទាំងពីរបានឯកភាពថា នឹងជំរុញទំនាក់ទំនង សហប្រតិបតិ្តការរវាងរដ្ឋ
សភាទាំងពីរនាពេលខាងមុខ បន្តគាំទ្រនិងជួយឧបត្ថម្ភ គ្នាទៅវិញទៅមកនៅវេទិ
ការតំបន់និងអន្តរជាតិ រួមគ្នាសហប្រតិបត្តិការកសាង សន្តិភាព ស្ថិរភាពនិងជំរុញ
ការអភិវឌ្ឍន៍ប្រកបដោយភាពសម្បូររុងរឿងដើម្បី ផលប្រយោជន៍របស់ប្រជាជន
នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ