ប្រធានរដ្ឋអញ្ចើញចូលរួមពិធីរំលឹកខួបលើកទី៦៥ទិវាប្រពៃណីផ្នែកភ័ស្តុភាកងទ័ព

ប្រធានរដ្ឋអញ្ចើញចូលរួមពិធីរំលឹកខួបលើកទី៦៥ទិវាប្រពៃណីផ្នែកភ័ស្តុភាកងទ័ព - ảnh 1
ប្រធានរដ្ឋអញ្ចើញចូលរួមពិធីរំលឹកខួបលើកទី៦៥ទិវាប្រពៃណីផ្នែកភ័ស្តុភាកងទ័ព (VOV)

        Vovworld-នាថ្ងៃទី១០កក្កដាអគ្គស្នងការភ័ស្តុភាក្រសួងការពារជាតិវៀត​ណាម​
បាន​​រៀបចំពិធីទទួលគ្រឿងឥស្សារិយយសយុទ្ធជ័យថ្នាក់ទី១និងជួប​សំណេះ
សំណាល​ក្នុងឱកាសរំលឹកខួបលើកទី៦៥ទិវាប្រពៃណីនៃផ្នែកភ័ស្តុភា​កងទ័ព(ទី១១
កក្កដា)។ ថ្លែង​មតិ​នៅពិធីនេះ ប្រធានរដ្ឋលោក Truong Tan Sang បានសង្កត់ធ្ងន់ថា
ក្នុងកាលៈ​ទេសៈ​ស្ថានភាពអន្តរជាតិនិងដំបន់មានបំរ៉ែបំរួល​ស្មុគស្មាញជំលោះ
អធិបតេយ្យភាពដែនដី​នៅ​សមុទ្រខាងកើតនៅមានបំរ៉ែបំរួលស្មុគស្មាញរួមជាមួយ
កំលាំងអមិត្តបង្កើនការ​ប្រឆាំង​នឹងបក្សរដ្ឋនិងបុព្វហេតុបដិវត្តន៍របស់ប្រជាជនវៀត
ណាម។​ ភារកិច្ចការពារ​ជាតិ​បានដាក់ចេញបញ្ហាធំៗ បន្ទាន់​ជា​ច្រើនចំពោះបក្ស
ទាំងមូលប្រជាជនទាំងមូលពិសេស​គឺ​កងទ័ព កំលាំងស្នូល​ការពារមាតុប្រទេស។

        “ផ្នែកភ័ស្តុភាត្រូវធ្វើល្អការងារសេនាធិការសំរាប់បក្សរដ្ឋ ក្រសួងការពារជាតិ​
កសាង​យុទ្ធសាស្ត្រនិងផែនការធានាភ័ស្តុភាក្នុងសង្គ្រាមការពារមាតុប្រទេស។ ជ្រួច​
ជ្រាប​ទស្សនៈភ័ស្តុភាប្រជាជនផ្សាភ្ជាប់កិច្ចការធានាភ័ស្តុភាកងទ័ពជាមួយ​ផែនការ​
អភិវឌ្ឍន៍​សេដ្ឋកិច្ចប្រទេសជាតិសេដ្ឋកិច្ចដំបន់នីមួយៗដំបន់ការពារនីមួយៗផ្សាភ្ជាប់
ជា​មួយប្រជាជនពង្រីកកំលាំងចំរុះរបស់ភ័ស្តុភាប្រជាជនបំរើឲ្យភារកិច្ចការពារជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ