ប្រធានរដ្ធវៀតណាមបានជួបធ្វើការជាមួយមេបញ្ជាការដ្ធានប៉ូលីស្ត៍ចល័ត។

ប្រធានរដ្ធវៀតណាមបានជួបធ្វើការជាមួយមេបញ្ជាការដ្ធានប៉ូលីស្ត៍ចល័ត។ - ảnh 1
ប្រធានរដ្ធវៀតណាមបានជួបធ្វើការជាមួយមេបញ្ជាការដ្ធានប៉ូលីស្ត៍ចល័ត។
(រូបថតកាសែត An Ninh Thu Do)


VOV-ប្រធានរដ្ធវៀតណាមលោក Truong Tan Sang នាព្រឹកថ្ងៃទី៦មិនាបានមក​ជួបធ្វើការជាមួយមេបញ្ជាការដ្ធានប៉ូលីស្ត៍ចល័ត។​ ប្រធានរដ្ធ Truong Tan Sang បានកោតសរសើររាល់ស្នាដៃរបស់កំលាំងប៉ូលីស្ត៍ចល័តក្នុងប៉ុន្មានឆ្នាំ​កន្លងមក
និងសង្កត់ធ្ងន់ថា ការដែលធានាសុវត្ថិភាពសំរាប់បណ្ដាព្រឹត្តិការនយោបាយ
សេដ្ធកិច្ច វប្បធម៍ធំៗបានរួមចំណែកកសាងរូបភាពវៀតណាមជាកន្លែងមក​សុវត្ថិភាពចំពោះមិត្តភ័ក្កលើពិភពលោក។ “ខ្ញុំវាយដំលៃខ្ពស់រាល់ស្នាដៃរបស់ប៉ូលិស្តចល័តពីព្រោះថាក្នុងសភាពការណ៍
នៅខាងក្នុងនិងខាងក្រៅប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ ប៉ុន្តែបណ្ដាយុទ្ធជនរួមជា មួយកំលាំងមានសម័ត្ថកិច្ចផ្សេងៗបានរួម​វិភាគទានរក្សាបានសុវត្ថិភាពសំរាប់ បណ្ដាសកម្មភាពនយោបាយពីដើមឆ្នាំ​មក។ ដល់ឥឡូវនេះ យើងឃើញថា បរិមាណភ្ញៀវទេសចរណ៍បរទេសមិនថយចុះ ទោះបី​ស្ថានភាពពិភពលោក ដ៏ស្មុគស្មាញអំពីសន្តិសុខនិងនយោបាយក្តី។ ប្រការនោះសឲ្យឃើញថា វៀតណាមជាកន្លែងមកសុវត្ថិភាពចំពោះភ្ញៀវបរទេស។”
ប្រធានរដ្ធ Truong Tan Sang បានសង្កត់ធ្ងន់ថា ក្នុងបុព្វហេតុ​ឧស្សាហូបនីយកម្ម​-ទំនើបភាវូបនីយកម្មប្រទេសជាតិ បក្ស រដ្ធជានិច្ចកាល​យកចិត្តទុកដាក់ដល់ ការកសាងកំលាំងនគរបាលប្រជាជននិយាយរួមនិងកំលាំង​ប៉ូលីស្ត៍ចល័ត និយាយដោយឡែកជាកំលាំងរៀបរយចំណាលទំនើប។ សេចក្តីសំរេច​ចិត្ត​នៃមហាសន្និបាតបក្សលើកទី១១ក៏បានអះអាងថាកំលាំងប៉ូលីស្ត៍ចល័ត​ជា​កំលាំងមួយក្នុងចំណោមកម្លាំងចំនួនបីត្រូវបានទំនើបភាវូបនីយកម្មភ្លាមៗ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ