ប្រធានសភាជាន់ទាបអូស្ត្រាលីបញ្ចប់ដ៏ល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានសភាជាន់ទាបអូស្ត្រាលីបញ្ចប់ដ៏ល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
លោកស្រី Bronwyn Bishop ជួបសម្ដែងការគយរសមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong (vietnamplus.vn)

        Vovworld-នារសៀលថ្ងៃទី១៤កញ្ញា ប្រធានសភាជាន់ទាបអូស្ត្រាលីលោកស្រី
Bronwyn Bishop បានអញ្ចើញចាកចេញពីទីក្រុងហាណូយបញ្ចប់ដំណើរទស្សនកិច្ច
ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ដល់១៤កញ្ញា។

        ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាមលោកស្រី Bronwyn Bishop បាន
ជួបចរចារជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ជួបសម្ដែងការ
គួរសមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong។

        នៅបណ្ដាជំនួបសន្ទនា ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមបានវាយតំលៃខ្ពស់ការ
អភិវឌ្ឍន៍នៃទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងវៀតណាមនិងអូស្ត្រាលី។​ ភាគីទាំងពីរបានឯកភាពបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យ ពិសេសគឺអំពីវិនិយោគពាណិជ្ជកម្មការពារជាតិសន្តិសុខអប់រំសមស្របនឹងលក្ខណៈ
របស់ភាគីនីមួយៗដើម្បីសន្តិភាពនិងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ