ប្រធានសភាតំណាងរាស្រ្តអាមេរិកបានបញ្ជាក់ពីលក្ខខណ្ឌសម្រាប់ការអនុម័ត​លើ​កញ្ចប់​ជំនួយសម្រាប់​អ៊ុយក្រែន

(VOVWORLD) - ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Mike Johnson កាលពីថ្ងៃទី ៥ ខែធ្នូ បានរំលឹកឡើងវិញនូវសំណើរបស់ខ្លួនអំពីការផ្តល់ព័ត៌មានបន្ថែមស្តីពីយុទ្ធសាស្ត្រចំពោះអ៊ុយក្រែន និងការទាមទាររបស់គណបក្សសាធារណរដ្ឋសម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ក្នុងការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍ ដោយចាត់ទុកថា នេះជាលក្ខខណ្ឌសម្រាប់ការអនុម័តលើកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន។
ប្រធានសភាតំណាងរាស្រ្តអាមេរិកបានបញ្ជាក់ពីលក្ខខណ្ឌសម្រាប់ការអនុម័ត​លើ​កញ្ចប់​ជំនួយសម្រាប់​អ៊ុយក្រែន - ảnh 1ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Mike Johnson។ រូបថត៖ CNN

នៅក្នុងលិខិតមួយដែលបានប្រកាសកាលពីថ្ងៃទី ៥ ខែធ្នូ លោក Mike Johnson បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Joe Biden ត្រូវតែឆ្លើយតបទៅនឹងសំណើខ្លាំមើលរបស់សភា ទាក់ទងនឹងការដែលរដ្ឋាភិបាលមិនដាក់ចេញគោលដៅជាក់លាក់ និងមិនផ្គត់ផ្គង់សព្វាវុធសំខាន់ៗ (ទៅអ៊ុយក្រែន) បានទាន់ពេលវេលា។

លោក Mike Johnson បានប្រកាសលិខិតខាងលើ ជាការឆ្លើយតបទៅនឹងលិខិតកាលពីថ្ងៃទី ៤ ខែធ្នូរបស់ប្រធានផ្នែកថវិកាសេតវិមាន លោកស្រី Shalanda Young ដែលក្នុងនោះលោកស្រីបានព្រមានថា ទីក្រុងវ៉ាស៊ីនតោនជិតអស់ពេលវេលានិងថវិកាដើម្បីជួយអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។ មួយថ្ងៃមុននោះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានស្នើសុំសភានូវថវិកាចំនួន ១០៦ ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន និងអ៊ីស្រាអែល ប៉ុន្តែសមាជិកសភាបានបដិសេធ។

សភាសហរដ្ឋអាមេរិកបានអនុម័តលើកញ្ចប់ជំនួយជាង ១១០ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសកាលពីខែកុម្ភៈឆ្នាំមុន ប៉ុន្តែមិនបានអនុម័តលើជំនួយណាមួយដល់អ៊ុយក្រែនចាប់តាំងពីគណបក្សសាធារណរដ្ឋទទួលការគ្រប់គ្រងសភាតំណាងរាស្រ្ត ពីគណបក្សប្រជាធិបតេយ្យនៅក្នុងខែមករាឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ