ប្រព័ន្ធផ្សព្វផ្សាយ ស.ប.ប.ក អះអាងសារជាថ្មីនូវការសន្យាលុបបំបាត់ នុយក្លេអ៊ែរ​ទាំងស្រុង

(VOVWORLD) -កាសែតឃោសនា DPRK Today របស់ស.ប.ប.ក ក៏បានចុះផ្សាយអត្ថបទសរសេរដោយបញ្ជក់គោលជំហរដ៏រឹងមាំ របស់ព្យុងយ៉ាងចំពោះការលុបបំបាត់ នុយក្លេអ៊ែរ។
ប្រព័ន្ធផ្សព្វផ្សាយ ស.ប.ប.ក អះអាងសារជាថ្មីនូវការសន្យាលុបបំបាត់  នុយក្លេអ៊ែរ​ទាំងស្រុង - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (ឆ្វេង) និងមេដឹកនាំស.ប.ប.ក Kim Jong-un (រូបថត៖ vnanet.vn)

នាថ្ងៃទី ១២ ខែមិនា ប្រព័ន្ធផ្សព្វផ្សាយ ស.ប.ប.ក បានចុះផ្សាយ បណ្ដាអត្ថបទសរសេរដោយអះអាងថាប្រទេសនេះនៅតែសន្យាឆ្នោះទៅរកការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងជាពិតប្រាកដ។ Uriminzokkiri ជាកាសែតឃោសនាកិច្ចការបរទេសរបស់ ស.ប.ប.កបានចុះផ្សាយអត្ថបទសរសេរដោយមានចំណងជើងថា “ផ្លូវឆ្ពោះទៅរកការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង គឺជាគោលជំហរឥតងាករេរបស់យើងខ្ញុំ" ដែលក្នុងនោះបានលើកច្បាស់ថា “ គោលជំហរឥតងាករេរបស់ ស.ប.ប.ក គឺបង្កើតទំនាក់ទំនងថ្មីជាមួយអាមេរិក កសាងយន្តកាសន្តិភាពដ៏រឹងមាំ និងយូរអង្វែងនៅលើឧបទ្វីបកូរ៉េ ឆ្ពោះទៅរកការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង”។ ចំណែកឯកាសែតឃោសនា DPRK Today របស់ស.ប.ប.ក ក៏បានចុះផ្សាយអត្ថបទសរសេរដោយបញ្ជក់គោលជំហរដ៏រឹងមាំ របស់ព្យុងយ៉ាងចំពោះការលុបបំបាត់ នុយក្លេអ៊ែរ។

នាថ្ងៃដដែល ក្នុងរបាយការណ៍ស្តីពីគោលមាគ៌ាគោលនយោបាយឆ្នាំ២០១៩ នោះ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖កូរ៉េខាងត្បូងនឹងជំរុញកិច្ចសន្ទនាជាមួយ ស.ប.ប.ក។ ក្នុងនោះ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានដាក់ចេញភារកិច្ចនានាក្នុងឆ្នាំ២០១៩ ដែលរួមមាន៖ ជំរុញកិច្ចសន្ទនាអន្តរកូរ៉េឆ្ពោះទៅរកសន្តិភាព ស្ថាបនាមូលដ្ឋានគ្រឹះសហគមន៍អន្តរកូរ៉េ ខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហា មនុស្សធម៌ និងបង្កើតមូលដ្ឋានគោលនយោបាយជាមួយ ស.ប.ប.ក ប្រកបដោយចីរភាពជាដើម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ