ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងអំពាវនាវឲ្យអាមេរិកអនុវត្តន៍តាមការព្រមព្រៀង កំពូល

(VOVWORLD) -នាថ្ងៃទី ២៤ មិថុនា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានអំពាវនាវឲ្យអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការព្រមព្រៀង ដែលទទួលបាននៅក្នុងជំនួបកំពូលរវាងថ្នាក់ដឹកនាំនៃប្រទេសខ្លួនលោក Kim Jong-un ជាមួយ ប្រធានាធិបតីអាមេរិកលោក Donald Trump នៅសិង្ហបុរីកាលពីថ្ងៃទី ១២ មិថុនាកន្លងទៅ។

គេហទំព័រ Uriminzokkiri – កាណាល់ទូរទស្សន៍របស់ ស.ប.ប.ក បានសង្កត់ធ្ងន់ទៅលើគោលលជំហរដ៏រឹមមាំ ឥតងាករេរបស់ព្រុងយ៉ាង ពោលគឺបើកចេញអនាគតថ្មីសម្រាប់សន្តិភាព និងសន្តិសុខនៅលើពិភពលោក។ តាមរយៈការអនុវត្តយ៉ាងត្រឹមត្រូវតាម សេចក្តីថ្លែងការណ៍រួម របស់ស.ប.ប.ក និងអាមេរិកនោះ ព្យុងយ៉ាងនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការអនុវត្តន៍ភារកិច្ចរបស់ខ្លួន សំដៅដោះស្រាយភាពតានតឹង និងទំនាក់ទំនងអមិត្តដែលអូសបន្លាយក្នុងរយៈជាច្រើនទសវត្សរ៍កន្លងមក ព្រមទាំងបើកចេញសករាជថ្មីមួយក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងអាមេរិក។

កាណាល់ទូរទស្សន៍ ផ្សេងមួយទៀតរបស់ ស.ប.ប.ក គឺ DPRK Today ក៏បានអះអាងថា៖ "ផ្លូវឆ្ពោះទៅការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងកូរ៉េខាងជើង និងអាមេរិក គឺជាផ្លូវ ដើម្បីធានាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងសន្តិភាព សន្តិសុខ វិបុលភាពនៅលើឧបទ្វីបកូរ៉េនិងលើពិភពលោកផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ