ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង៖វៀតណាមបន្តអនុវត្តគោលមាគ៌ាផ្លាស់ប្តូរថ្មីអំពីសេដ្ឋកិច្ច

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង៖វៀតណាមបន្តអនុវត្តគោលមាគ៌ាផ្លាស់ប្តូរថ្មីអំពីសេដ្ឋកិច្ច - ảnh 1
រូបថតៈ Danh Lam/TTXVN


(VOVworld)-ក្នុងនាទី “Good morning Ambassador”“អរុណសួស្តី ឯកអគ្គរដ្ឋទូត” ជាភាសាកូរ៉េនៅលើសារព័ត៌មានកូរ៉េខាងត្បូង នាថ្ងៃទី១៧មិនា​បានចុះផ្សាយអត្ថ
បទរបស់អ្នកនិពន្ធ Jeong Ji Yong ដោយដកស្រង់សម្តីរបស់ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅកូរ៉េ​ខាងត្បូង លោក Pham Huu Chi ដែលអះអាងថា វៀតណាមនឹង
បន្តអនុវត្តគោល មាគ៌ាផ្លាស់ប្តូរថ្មីអំពីសេដ្ឋកិច្ច។​ដោយប្រធានបទ “គណៈដឹកនាំថ្
មីរបស់វៀតណាម បន្តគោលមាគ៌ាផ្លាស់ប្តូរថ្មីអំពីសេដ្ឋកិច្ច” អ្នកនិពន្ធ Jeong Ji Yong
បានសង្កត់ធ្ងន់​ថា កូរ៉េខាងត្បូងនិងវៀតណាមកំពុងមានទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រ។ សារព័ត៌ មាននេះក៏បានដកស្រង់ពាក្យសម្តីរបស់លោក Pham Huu Chi
ដោយអះអាងថា គោលដៅរបស់គណៈដឹកនាំថ្មីនៅវៀតណាមគឺនៅតែជាការបង្កើន
កំណើនសេដ្ឋកិច្ចនិងបន្ត អនុវត្តគោលនយោបាយសេដ្ឋកិច្ចទីផ្សារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ