ប្រព័ន្ធផ្សព្វផ្សាយគុយបាចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ លោក Nguyen Phu Trong

(VOVWORLD) -ការសែត Granma ជាស្ថាប័នសាព័ត៌មានរបស់បក្សកុម្មុយនិស្តគុយបា និង ការសែត Marta Rojas Rodriguez បានចុះផ្សាយអត្ថបទ ដែលលើកត្រដែត នូវអត្ថន័យនៃការតស៊ូប្រយុទ្ធដើម្បីសេចក្ដីប្រាថ្នាឯករាជ្យរបស់ប្រជាជនវៀតណាម ។
ប្រព័ន្ធផ្សព្វផ្សាយគុយបាចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ លោក Nguyen Phu Trong - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong 

នាប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់គុយបាបានចុះផ្សាយព័ត៌មាន និងអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅគុយបាចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ មិនា។

ការសែត Granma ជាស្ថាប័នសាព័ត៌មានរបស់បក្សកុម្មុយនិស្តគុយបា និង ការសែត Marta Rojas Rodriguez បានចុះផ្សាយអត្ថបទ ដែលលើកត្រដែត នូវអត្ថន័យនៃការតស៊ូប្រយុទ្ធដើម្បីសេចក្ដីប្រាថ្នាឯករាជ្យរបស់ប្រជាជនវៀតណាម និងតួនាទីដឹកនាំរបស់លោកប្រធានហូជីមិញ ក៏ដូចជាគំរូ និងការលើកទឹកចិត្តសម្រាប់ចលនាជឿនលឿននៅទូទាំងពិភពលោក។

ទន្ទឹមនឹងនោះ ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីន (Prensa Latina) មានបទសម្ភាស៍ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា លោក Nguyen Trung Thanh និងឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅទីក្រុងហាណូយ លោក Lianya Torres។ ក្នុងនោះ អ្នកការទូតទាំងពីររូប សុទ្ធតែបានអះអាងថា៖ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក Nguyen Phu Trong និងគណប្រតិភូជាន់ខ្ពស់វៀតណាមនឹងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី ដោយបើកចេញនូវឱកាស និងកិច្ចសហប្រតិបត្តិការថ្មី ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។

បណ្ដាកាណាល់ទូរទស្សន៍ កាសែត កាសែត អេឡិចត្រូនិក និងកាណាល់ផ្សាយសម្លេងសំខាន់ៗនានារបស់គុយបាក៏បានផ្សាយបទយកការណ៍ អត្ថបទស្ដីពីវៀតណាម និងដំណើរទស្សនកិច្ចនាពេលខាងមុខ របស់ អគ្គលេខាបក្ស លោក Nguyen Phu Trong  ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ