ប្រព័ន្ធផ្សព្វផ្សាយចិនចុះផ្សាយយ៉ាងលំអិតអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង
(VOVWORLD) - នៅថ្ងៃទី ១៤ និង ១៥ ខែមេសា ព័ត៌មានអំពីដំណើរទស្សនកិច្ចនៅវៀតណាម របស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងទំនាក់ទំនងវៀតណាម-ចិនត្រូវបានចុះផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយចិន។
ព័ត៌មានអំពីសកម្មភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង នៅវៀតណាមបានគ្របដណ្ដប់ទំព័រមុខទាំងមូលនៃកាសែតប្រជាជន។ (រូបថត៖ VOV-Beijing) |
កាសែត ប្រជាជន ដែលជាទីភ្នាក់ងារបញ្ចេញមតិរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តចិន បានទុកទំព័រមុខ ទំព័រទី ២ ទាំងមូល ផ្នែកមួយនៃទំព័រទី ៣ និងទំព័រទី ៥ ទាំងមូល ដើម្បីចុះផ្សាយអំពីសកម្មភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងគណៈប្រតិភូជាន់ខ្ពស់ចិននៅវៀតណាម ព្រមទាំងសកម្មភាពផ្លាស់ប្តូរមិត្ត ភាពរវាងប្រទេសទាំងពីរ និងទំនាក់ទំនងវៀតណាម-ចិន។
ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានចុះផ្សាយអំពីកិច្ចពិភាក្សាការងាររវាងអគ្គ លេខាបក្សទាំងពីរ ដោយដកស្រង់សម្តីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង ដែលបញ្ជាក់ថា៖ ចិនមានបំណងចង់ឲ្យភាគីទាំងពីរបន្តចំណងមិត្តភាពជាប្រពៃណី; ព្រមទាំងសង្កត់ធ្ងន់ថា៖ “ការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម មានអត្ថន័យសំខាន់ជាសកល”។
មិនត្រឹមតែចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ច និងទំនាក់ទំនងវៀត ណាម-ចិនប៉ុណ្ណោះទេ ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសចិនដូចជា Chinanews វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងកាសែត China Daily ក៏បានផ្សាយនៅលើផ្លាតហ្វម ឌីជីថលនូវបទយកការរណ៍ និងវីដេអូឃ្លីបជាច្រើនអំពីជីវភាព ម្ហូបអាហារនៅទីក្រុងហាណូយ និងរមណីយដ្ឋានទូទាំងប្រទេសវៀតណាម ដែលជួយប្រជាជនចិនឱ្យយល់ដឹងកាន់តែច្បាស់អំពីប្រទេសជិតខាងផងដែរ៕