ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងវាយតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងអាមេរិកនិងកូរ៉េខាងជើងនៅក្នុងតំបន់ MDZ

(VOVWORLD) - នាថ្ងៃទី១០ ខែកក្កដា គេហទំព័រឃោសនារបស់កូរ៉េខាងជើង Meari បានចេញផ្សាយសេចក្តីអត្ថាធិប្បាយមួយស្តីពីជំនួបចៃដន្យរវាងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក Donald Trump នៅតំបន់គ្មានយោធា (DMZ) ដែលបែងចែកតំបន់ទាំងពីរនៅកូរ៉េខាងជើងកាលពីខែមិថុនាកន្លងទៅ។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងវាយតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងអាមេរិកនិងកូរ៉េខាងជើងនៅក្នុងតំបន់ MDZ - ảnh 1 តំបន់គ្មានយោធា (DMZ) 

អត្ថបទបានវាយតម្លៃថាជំនួបនេះបង្ហាញពីប្រការដែលមិនអាចនឹកស្មានដល់ដែលអាចកើតមានឡើងប្រសិនបើភាគីទាំងពីរបានទុកចិត្តគ្នាទៅវិញទៅមក។ អត្ថបទអត្ថាធិប្បាយស្តីពីទស្សនីយភាពប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងនិងអាមេរិក ដែលរៀបចំរៀបចំកិច្ចប្រជុំខាងការទូតដែលមិនធ្លាប់មានពីមុនមក ហើយថ្នាក់ដឹកនាំទាំងពីរបានដាក់ជើងឆ្លងកាត់ខ្សែព្រំដែននៅឯតំបន់ DMZ ប្រកបដោយភាពស្រួលស្រាយនិងមានជំនួបដ៏សប្បាយរីករាយដោយបញ្ជាក់ពីប្រវត្តិសាស្ត្រថ្មីនៃការបង្រួបបង្រួមនិងសន្តិភាព បានចាប់ផ្ដើមនៅភូមិសន្តិភាព Pamunjom ។ លោក Donald Trump បានក្លាយជាប្រធានាធិបតីដំបូងបង្អស់ របស់អាមេរិក ដើម្បីដាក់ជើងចូលដែនដីរបស់ប្រទេសកូរ៉េខាងជើងនៅឯតំបន់ DMZ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ