ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក O.Scholz មកកាន់វៀតណាម ធ្វើឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ

(VOVWORLD) - ប៉ុន្មានថ្ងៃនេះ សារព័ត៌មានអាល្លឺម៉ង់ចុះផ្សាយព័ត៌មានជាច្រើនដោយលើកត្រដែតអំពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Olaf Scholz មកកាន់វៀតណាមចាប់ពីថ្ងៃទី ១៣-១៤ ខែវិច្ឆិកា ដោយអះអាងថា នេះគឺជាឱកាសដ៏ល្អសម្រាប់ប្រទេសទាំងពីរក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក O.Scholz មកកាន់វៀតណាម ធ្វើឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ - ảnh 1នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz (រូបថតឯកសារ៖ AFP/TTXVN)

អត្ថបទមួយដែលបានចុះផ្សាយនៅលើគេហទំព័ររបស់វិទ្យាស្ថាន Konrad Adenauer Stiftung (KAS) បានលើកឡើងថា ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ ២០១១ មក បង្កើតឱកាសមួយដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ ក្រៅពីនេះ ការចូលរួមរបស់គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ក្នុងដំណើរទស្សនកិច្ចនេះនឹងបង្កើតការលើកទឹកចិត្តដ៏សំខាន់បន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ។

ក្នុងពេលជាមួយគ្នានោះ អត្ថបទក្នុងកាសែត Neues Deutschland បានចុះផ្សាយថា បច្ចុប្បន្នវៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញ សម្រាប់អាជីវកម្មអាល្លឺម៉ង់។ សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះ “ការខិតខំប្រឹងប្រែងដ៏ធំធេងរបស់រដ្ឋាភិបាលវៀតណាម” ក្នុងការធ្វើសមាហរណកម្មប្រទេសជាមួយសហ គមន៍សេដ្ឋកិច្ចពិភពលោក។ យោងតាមអត្ថបទនេះ ជាមួយនឹងអត្រាកំណើនប្រហែល ៧% វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនលឿនបំផុតនៅក្នុងតំបន់ និងក្នុងពិភពលោក។ សេដ្ឋកិច្ចទីផ្សារដែលផ្តោតលើសង្គមនិយមបានក្លាយជាការទាក់ទាញសម្រាប់អ្នកវិនិយោគអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ