បរិយាកាសអំណរស្វាគមន៍ឆ្នាំថ្មី ២០២៥ នៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេស

(VOVWORLD) - នាយប់ថ្ងៃទី ៣១ ធ្នូ បរិយាកាសពោរពេញទៅដោយភាពអ៊ូអរ អំណរស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៥ បានប្រព្រឹត្តទៅនៅតាមបណ្តាខេត្ត ក្រុងទូទាំងប្រទេស។ ទីក្រុងហាណូយអំណរស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០២៥ មួយនឹងការបាញ់កាំជ្រួចដ៏ស្អាតអស្ចារ្យនៅទីតាំងខ័ណ្ឌ Hoan Kiem ខ័ណ្ឌ Nam Tu Liem ទីរួមខេត្ត Ha Dong ទីរួមខេត្ត Son Tay និងស្រុក Dong Anh។

បរិយាកាសអំណរស្វាគមន៍ឆ្នាំថ្មី ២០២៥ នៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេស - ảnh 1ប្រជាជនរដ្ឋធានីបានរីករាយនឹងការបាញ់កាំជ្រួចដ៏ស្អាតអស្ចារ្យស្វាគមន៍ឆ្នាំថ្មី (រូបថត៖ VOV)

នៅទីរួមខេត្ត Sa Pa ខេត្ត Lao Cai បានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេសមួយដើម្បីស្វាគមន៍ឆ្នាំថ្មី។ ភ្ញៀវទេសចរ Luong Van Huynh មកពីទីក្រុងហាណូយបានចែករំលែកថា៖ “នេះជាលើកដំបូងដែលខ្ញុំមកកាន់ Sa Pa ហើយអាកាសធាតុនោទីនេះត្រជាក់ខ្លាំង ប៉ុន្តែបរិយាកាសរីករាយណាស់។ យើងខ្ញុំសូមជូនពរប្រជាជនវៀតណាមទាំងអស់ ទទួលស្វាគមន៍ឆ្នាំថ្មីប្រកបដោយភាពរីករាយ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច”។

នៅទីក្រុងធំៗតាមតំបន់ភូមិភាគកណ្តាល សកម្មភាពជាច្រើនដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០២៥  បានប្រព្រឹត្តទៅនៅសួននាគខាងកើត ស្ពាន Tran Thi Ly ផ្លូវដើថ្មើជើង Bach Dang នៅទីក្រុង Da Nang បានប្រព្រឹត្តទៅនូវសកម្មភាពតន្ត្រីតាមដងផ្លូវអំណរឆ្នាំ ២០២៥ ដែលទាក់ទាញយុវជន និងភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ។

ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញ ប្រជាជន និងភ្ញៀវទេសចររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅផ្លូវដើរ Nguyen Hue   ដើម្បីរីករាយជាមួយកម្មវិធីរាប់ថយក្រោយ Countdown ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំ ២០២៥។

នៅទីលាន ១៦ ខែមេសា (ទីក្រុង Phan Rang-Thap Cham) គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានរៀបចំកម្មវិធីស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០២៥ ភ្ជាប់ជាមួយសកម្មភាពវប្បធម៌ និងសិល្បៈ ការរាប់ថយក្រោយ និងបាញ់កាំជ្រួចសិល្បៈកម្រិតទាប ទាក់ទាញអង្គការមួយចំនួនធំ បុគ្គល អាជីវកម្ម និងប្រជាជនលរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ