ប្រារព្ធសន្និសីទកំពូលថ្នាក់ដឹកនាំ APEC លើកទី២៥

(VOVWORLD) - នាព្រឹកថ្ងៃទី១១ វិច្ចិកា នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម បាន ប្រព្រឹត្តទៅសន្និសីទកំពូលថ្នាក់ដឹកនាំ APEC លើកទី២៥ ព្រឹត្តិការណ៍សំខាន់ បំផុតក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧។ 

អញ្ជើញចូលរួមសន្និសីទ នេះមានវត្តមានរបស់ប្រធានគណៈប្រតិភូ ថ្នាក់ដឹកនាំកំពូលខឿនសេដ្ឋកិច្ចសមា ជិក APEC ទាំង២១ និងភ្ញៀវកិត្តិយសនៃសន្និសីទគឺនាយិកាប្រតិបត្តិមូលនិធិ រូប័យវត្ថុអន្តរជាតិ (IMF)។ ក្រោយពីពិធីទទួល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងថ្នាក់ ដឹកនាំកំពូលខឿនសេដ្ឋកិច្ច APEC ទាំងអស់បានអញ្ជើញចូលរួមសម័យប្រជុំ សម្ងាត់។

ប្រារព្ធសន្និសីទកំពូលថ្នាក់ដឹកនាំ APEC លើកទី២៥ - ảnh 1 ថ្នាក់ដឹកនាំកំពូលនៃខឿនសេដ្ឋកិច្ចសមាជិក APEC ២០១៧ ទាំង២១ (រូបថត៖ VOV)


អញ្ជើញថ្លែងមតិប្រារព្ធសម័យប្រជុំ ប្រធានរដ្ឋលោក Tran Dai Quang បាន សង្កត់ធ្ងន់ថា ចាប់តាំងពី APEC លើកដំបូងកាលពីខែវិច្ចិកាឆ្នាំ១៩៩៣មក ដោយ យុទ្ធសាស្ត្រគឺយកកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចជាគ្រឹះស្ថាន យកការលុបចោល របាំងចំពោះពាណិជ្ជកម្មនិងវិនិយោគជាគោលនោះ APEC បានបង្ហាញឲ្យឃើញ នូវភាពស្វាហាប់ សមត្ថភាពបន្សាំនិងផ្ទេរប្ដូរដើម្បីក្លាយទៅជាវេទិកាសេដ្ឋកិច្ច ជួរមុខក្នុងតំបន់ ជាកម្លាំងចលករនៃកំណើននិងការតភ្ជាប់ខាងសេដ្ឋកិច្ច ក៏ដូចជា បង្ហាញឲ្យឃើញនូវតួនាទីដឹកនាំក្នុងការដោះស្រាយការសាកល្បងបន្ទាន់លើ ពិភពលោក។ គោលដៅ Bogor ស្ដីពីការបើកទ្វារនិងធ្វើសេរីភាវូបនីយកម្មនូវ ពាណិជ្ជកម្មនិងវិនិយោគ ការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី រួមជាមួយយុទ្ធ សាស្ត្រ កម្មវិធីស្ដីពីការតភ្ជាប់កំណើនរបស់ APEC បានបើកចេញវិស័យសហ ប្រតិបត្តិការជាក់ស្ដែងជាច្រើន ដែលបាននិងកំពុងឆ្លើយតបទាន់ពេលវេលាជា មួយនឹងតម្រូវការថ្មីក្នុងសម័យឌីជីថល់។ ប្រធានរដ្ឋលោក Tran Dai Quang មានប្រសាសន៍ថា៖

“បដិវត្តន៍ឧស្សាហកម្មលើកទី៤នាំមកនូវឱកាសធំធេងជាច្រើនដែលមិនធ្លាប់មានតាំងពីមុនមក សំរាប់ការអភិវឌ្ឍន៍និងផ្លាស់ប្ដូរថ្មី។ កិច្ចព្រមព្រៀងសកល ជា ពិសេសគឺរបៀបវារៈអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ២០៣០មានអត្ថន័យប្រវត្តិសាស្ត្រ កំណត់ទិសដៅយូរអង្វែងសំរាប់ការជំរុញកិច្ចសហប្រតិបតិ្តការអន្តរជាតិដើម្បីការអភិវឌ្ឍន៍និរន្តរភាព។ ស្ថានភាពនោះទាមទារឲ្យ APEC ចាំបាច់ត្រូវអះអាងនិង ពង្រីកនូវតួនាទីឈានមុខគេក្នុងការស្វែងរកកម្លាំងចលករថ្មីសំរាប់កំណើន ពាណិច្ជកម្ម វិនិយោគ ក៏ដូចជាវិធានការដើម្បីប្រជាជនទទួលបានផលប្រយោជន៍ ដូចគ្នពីសកលភាវូបនីយកម្មនិងការតភ្ជាប់សេដ្ឋកិច្ចផងដែរ”។

ក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី ពូនជ្រំឲ្យអនាគតរួម” នោះ សន្និសីទកំពូល APEC លើកទី២៥ ផ្តោតសំខាន់លើបញ្ហាប្រឈមរួមរបស់ APEC ក៏ដូចជាវិធានការដោះស្រាយការសាកល្បង ឆ្ពោះទៅអនាគតរួមដ៏ល្អប្រសើរជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ